21/12/2015 09:49 GMT+7 Email Print Like 0

វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា


វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា (Image: VNA)

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានី New Delhi ឥណ្ឌា បានប្រព្រឹត្តទៅ​ការសន្ទនា «សតិវត្សតំបន់អាស៊ី-ប៉ាសីហ្វិក៖ ឥណ្ឌានិងការធ្វើអន្តរាគមន៍ជ្រៀល​ជ្រៅថែមទៀត»។ ថ្លែងមតិនៅការសន្ទន ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​ឥណ្ឌា   លោក Ton Sinh Thanh បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួបលើកទី​១០ ទិវា បង្កើត​សន្និ​សីទ​ជាន់​ខ្ពស់​អាស៊ីបូព៌ារ (EAS) មានបញ្ហាថ្មីច្រើនបាន​បណ្តាល​ឡើង ក្នុងនោះ ភាពតាន​តឹងនៅ​សមុទ្រ​ខាង​កើត​បាន​ក្លាយ​ទៅជា​បញ្ហាសន្តិសុខសំខាន់ ដែលអាចធ្វើឲ្យ «សុបិន្តអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក​មួយ» ជួបការលំបាកក្នុង ការបង្កើតឡើង។ ឯកអគ្គរដ្ឋទូតវៀតណាមបាន​សង្កត់​ធ្ងន់​ថា៖ សន្តិភាពនិង ស្ថិរភាព​នៅតំ​បន់​អាស៊ី-​អាគ្នេយ៍ជាពិសេសលើ​សមុទ្រ​ខាងកើតគឺជាផ្នែកមួយមិន អាច​បំភ្លេចបាន​ឡើយ​នៃខឿន​សន្តិ​ភាព​ និង​សន្តិ​សុខ​ក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ លោកក៏បាន​សម្តែង​នូវការ​ព្រួយ​បារម្មណ៍​អំពី​បំរ៉ែបំរួល​ដ៏​ស្មុគ​ស្មាញ​នៅសមុទ្រខាងកើត ​ក្នុងពេល​ដែលបណ្ដាសកម្មភាព​សាង​សង់​កោះ សិប្ប​និម្មិត​ខុសច្បាប់​របស់​ចិន​នៅ​ទីនេះ​ប្រព្រឹត្តទៅដោយទ្រង់ទ្រាយធំដែលធ្វើឲ្យស្ថានភាពតានតឹង​ឡើងៗ។ លោក Ton Sinh Thanh បាន​អំពាវ​នាវ​ឲ្យ​ភាគីទាក់ទិននានាប្រតិ​បត្តិ​យ៉ាងម៉ត់ចត់តាមអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS)​ដើម្បីធា​នា​សន្តិ​ភាព​​សន្តិសុខនាវាចរណ៍ និងការធ្វើដំណើរសេរីនៅសមុទ្រ​ខាងកើត ព្រមទាំង អះអាងថា៖ វៀតណាម​នឹងខំ​ប្រឹង​ប្រែង​អស់ពីកំលាំង​កាយចិត្តដោយឥតឈប់ឈរ ដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សន្តិ​ភាពស្ថិរភាព​និងសហប្រតិបត្តិការដោះស្រាយ ជំលោះដោយសន្តិវិធីតាម​ច្បាប់អន្តរជាតិ។ នេះគឺជា ផលប្រ​យោជន៍​និងការ​ទទួល​ខុសត្រូវរួមនៃ​ប្រទេសទាំងឡាយនៅក្នុងនិងក្រៅតំបន់។ ដោយហេតុនេះ វៀតណាម​ស្វាគម​និងសង្ឃឹមថា៖ ការធ្វើអន្តរាគមន័​ ដែលមានចរិតលក្ខណៈស្ថាបនានៃភាគីទាក់ទិនានា។ នៅ​ការ​សន្ទ​នាលើក​នេះ​អ្នកជំនាញ​ការជា​ច្រើន​នាក់​ក៏បាន​​​ចាត់ទុក​ថា៖ បញ្ហានៅ​សមុទ្រខាង​កើត​គឺជាកា​រសាក​ល្បង​សន្តិ​សុខ​ធំជាង​គេក្នុង​តំបន់។​​ដោយ​ហេតុនេះ​​ដើម្បីជំរុញសន្តិភាព​និងស្ថិរភាព ​ក្នុងតំបន់​ទាមទា​ឲ្យការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ ​រវាង​ប្រទេសនានា។ ក្រៅ​ពីនោះ ការប្រកាសប្រជាធិបតតេយ្យនៅសមុទ្រខាងកើយតរបស់ភាគី ​ទាក់ទិន​នានា​ត្រូវ​មាន​ការចរចារ​និង​ទទួល​បានក្រមប្រតិបត្តិសំរាប់ភាគី​នានានៅ​សមុទ្រខាងកើត (COC) នឹងមានអត្ថន័យ​ដ៏សែន​សំខាន់​ ចំពោះ​សន្តិភាព​ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ