12/03/2016 09:47 GMT+7 Email Print Like 0

វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក


វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក(tinnongnghiepvietnam.wordpress.com)

នាថ្ងៃទី១០ ខែមិនា ឆ្នាំ​២០១៦ សន្និសីទលើកទី៣៣ អង្គការស្បៀងអាហារ-កសិកម្ម អង្គការសហប្រជាជាតិ (FAO) តំបន់​អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានបើកជាផ្លូវការ នៅ​មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Putrajaya របស់​ម៉ាឡេស៊ី ដើម្បី​បង្កើន​សន្តិ​សុខ​ស្បៀង​អាហារ ទប់ទល់នឹងបំរ៉ែបំរួ​លអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្មនិរន្តរភាព។ អញ្ជើញ​ចូលរួម​សន្និសីទ​លើក​នេះ មានបណ្ដារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងដំណាង​អ្នកជំនាញការរាប់រយ​នាក់ មកពីប្រទេស​ចំនួន​៤៦។ គណៈប្រតិភូ​វៀត​ណាម ដឹក​នាំដោយអនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ លោក Le Quoc Doanh ។

​ក្នុងបទសន្ទរកថានៅសន្និសីទ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន​បទ លោក Le Quoc Doanh បានអះ​អាងថា៖ ការអភិវឌ្ឍន៍​កសិកម្ម ធានាសន្តិសុខ​ស្បៀងអាហារ ជាគ្រឹះដ្ឋានសំខាន់ចំពោះសណ្ដាប់​ធ្នាប់​សង្គម និង​នយោបាយ ជា​គ្រឹះដ្ឋានសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នៅប្រទេសនិមួយៗ។ វៀតណាម​ទទួល​បាន​សន្តិ​សុខ​ស្បៀង​អាហារ​ថ្នាក់​ជាតិ​។ វៀតណាម​ត្រៀមខ្លួនជាស្រេច​សហប្រតិបត្តិការ ជាមួយ FAO និងប្រទេស​ជាសមាជិក​ផ្សេងៗ​ទៀត ដើម្បី​ធានា​សន្តិសុខស្បៀងអាហារ និងទទួលបានគោលដៅ១និង២ នៃបណ្ដាគោលដៅអភិ​វឌ្ឍន៍​ចីរភាព (SDG) ដោយការចូលរួមជាមួយ FAO និងដៃគូអភិវឌ្ឍន៍នានា និង​ចែករំលែកជាមួយ​ប្រទេសផ្សេងៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ