20/10/2017 10:29 GMT+7 Email Print Like 0

វៀតណាមចាំបាច់ត្រូវអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន


 វៀតណាមចាំបាច់ត្រូវអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន

នាព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិ​ញ បានប្រារព្ធ​សន្និសីទនាំចេញ សេវាកម្ម​បច្ចេក​វិទ្យាព័ត៌​មាន ​២០១៧ (Vietnam ITO Conferenc​e ២០១៧) ដោយ មានការចូលរួមរបស់តំ​ណាងជាតិ​និងអន្តរជាតិចំនួន៥០០នាក់​។

នេះជាសន្និសីទ ​ធំបំផុតនៅវៀត​ណាម​ស្ដីពីបច្ចេកវិ​ទ្យាព័ត៌មានក្នុងគោលដៅឧទ្ទេសនាមសម​ត្ថ ភាព​អភិវឌ្ឍន៍​ផ្នែកទន់ ​សមត្ថភាពផ្គត់ផ្គង់សេវាកម្មនិង​បើកចេ​ញ​ឱកាស​សហប្រតិ បតិ្តការ​វិនិយោគ​របស់​វៀត​ណាម​ជាមួយ​ពិភពលោក​។ អង្គសន្និសីទបានអះអាង ​ថា បដិវត្តន៍ឧស្សាហ​កម្ម​៤.០ ជាឱកាស​មាសដើម្បី​វិស័យ​ផ្នែក​ទន់​និង​បច្ចេកវិទ្យា ​ព័ត៌មាន​វៀតណាមអភិវឌ្ឍន៍យ៉ា​ងខ្លាំងក្លា។ ទន្ទឹមនឹងនោះ វៀត​ណាមចាំ​បាច់ត្រូវ លើក​កំពស់​គុណភាព​នៃប្រភពធន​ធាន​មនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យាព័ត៌មាន​ដើម្បីឆ្លើយ​តបតម្រូវ​ការរបស់​ពិភពលោក​នាបច្ចុប្បន្ន​។ លោក Lam Nguyen Hai Long នាយកក្រុមហ៊ុនផ្នែកទុ​ន Quang Trung ប្រធាន​សម្ព័ន្ធភាព​សហគ្រាស​នាំចេញ​ ផ្នែកទុនវៀតណាម (VNIT​O Alliance) ចា​ត់ទុកថា៖

“យើងខ្ញុំនៅមានកំណើនជាធ​ម្មតា ប៉ុន្តែមិនទាន់ឆ្លើយតប​នឹងតម្រូវការ​នៃ ទីផ្សារពិភពលោកនៅ​ឡើយ។ ដោយ​ហេតុនេះ​ យើងខ្ញុំបានលើក​ឡើងនូវ ដំណោះ​ស្រាយ​មួយ​ចំនួន​សំដៅលើក​កំពស់​គុណភាព​ប្រភព​ធន​ធាន​មនុស្ស​ខាង ផ្នែក​ទន់របស់​វៀតណា​ម”។

​ក្នុងក្របខ័ណ្ឌសន្និសីទក៏បានប្រព្រឹត្តទៅពិធីចុះហ​ត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបតិ្ត​ការ​រវាង VNITO Alliance ជាមួយអង្គការ​អន្តរជាតិ​មួយចំនួន ដូចជា៖ Silicon Valley Foru​m (អាមេរិក) និងសមាគមពន្លឿន​ឧស្សាហកម្ម​ទីក្រុង Shonan (ជប៉ុ​ន) ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ