03/04/2021 14:11 GMT+7 Email Print Like 0

វៀតណាមចាប់ផ្ដើមសកម្មភាពជាផ្លូវការក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ធ្វើជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។ (រូបថត៖ VOV)
 

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វៀតណាមបានចាប់ផ្ដើមដំណើរការសកម្មភាពជាផ្លូវការក្នុង ឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប)។ នេះជាលើកទី ២និងក៏ជាលើកចុងក្រោយហើយដែលវៀតណាមចូលកាន់តំណែងជាប្រធានក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បដំណាក់កាល២០២០-២០២១។

នាព្រឹកថ្ងៃទី១ មេសា (ម៉ោងអាមេរិក) ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើរបៀប វារៈនៃខែមេសាតាមសំណើររបស់វៀតណាម ក្នុងនោះក្រុមប្រឹក្សាសន្តិសុខគ្រោងនឹង រៀបចំកិច្ចប្រជុំបើកចំហជាសាធារណៈចំនួន១៥ និងកិច្ចប្រជុំសម្ងាត់ចំនួន១០ដើម្បីពិភាក្សា អំពីបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិនានាដូចជាស្ថានភាពមជ្ឈឹមបូព៌ា ស៊ីរី លីប៊ី យេមែន ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី តំបន់ បឹងយក្ស សាហារ៉ាខាងលិច កូឡុំប៊ី និង កូសូវ៉ូ។ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខក៏បានអនុម័តលើកិច្ចពិភាក្សាបើកចំហចំនួន៤ ក្រោមអធិបតីភាពរបស់វៀតណាម ស្ដីពីការជំនះពុះពារលើផលវិបាកដោយសារគ្រាប់ បែកមីននាថ្ងៃទី៨ មេសា អំពើហឹង្សាផ្លូវភេទក្នុងជម្លោះប្រដាប់អាវុធនាថ្ងៃទី១៤ មេសា កិច្ចសហប្រតិបត្តិការរវាងអ.ស.បជាមួយអង្គការតំបន់ អនុតំបន់នាថ្ងៃទី១៩ មេសា និង កិច្ចការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនាថ្ងៃទី២៧ មេសា។

បណ្ដាប្រទេសបានស្វាគមន៍មូលបទនៃកិច្ចពិភាក្សាដ៏សំខាន់ៗដែលត្រូវបានវៀតណាមជំរុញក្នុងខែមេសានេះ ហើយវាយតម្លៃថា នេះជាមូលបទដ៏សម្បូរបែប ដែលដាក់ មនុស្សនៅទីតាំងមជ្ឈភាព ហើយបង្ហាញពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងជំរុញសន្តិភាពប្រកបដោយនិរន្តរភាពផងដែរ។

នារសៀលថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេស កកម្មវៀតណាមប្រចាំអ.ស.បបានធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានអន្តរជាតិក្នុង នាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ ស្ដីអំពីការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជា អាទិភាពរបស់វៀតណាមក្នុងខែធ្វើជាប្រធាន និងស្ថានភាពនៅចំណុចក្ដៅគគុកមួយ ចំនួននៅបណ្ដាតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ