31/07/2018 10:06 GMT+7 Email Print Like 0

វៀតណាមចាត់ទុកអាហ្សង់ទីនជាដៃគូជួរមុខនៅក្នុងតំបន់អាមេរិកឡាទីន


 លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមអញ្ជើញទទួលជួបសន្ទនាជាមួយ
លោក Jorge Marcelo Faurie រដ្ឋមន្ត្រីការបរទេសនឹងជំនឿសាសនាអាហ្សង់ទីន (Phương Hoa/TTXVN)

 នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៨ លោក Hoang Binh Quan ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​មជ្ឈឹម​ បាន​អញ្ជើញទទួលជួបសន្ទនាជាមួយ លោក Jorge Marcelo Faurie រដ្ឋមន្ត្រីការបរទេសនឹងជំនឿសា​សនា​អាហ្សង់​ទីន​ ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅ​វៀតណាម។
 
នៅក្នុងជំនួបនេះ​ លោក Hoang Binh Quan  បានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់​ទុក​អាហ្សង់​ទីន​ជាដៃសំ​​ខាន់​ជួរមុខនៅក្នុងតំបន់អាមេរិកឡាទីន ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោក Hoang​ Binh Quan  បានស្នើឲ្យ អាហ្សង់ទីនជួយឧបត្ថម្ភ និងពង្រឹងទំនា​ក់​ទំនង​រវាង​បក្សកុម្មុយ​និស្ត​វៀត​ណាម​ជាមួយ​គណបក្សនយោបាយនៅអាហ្សង់​ទីន និងជួបប្រាស្រ័យរវាងប្រជាជ​ន ហើយចាត់ទុក​ថា នេះគឹ​ជាកាណាល់​សំខាន់ក្នុង​ការជំរុញទំនាក់ទំនង​ទ្វេភាគី។ លោក Hoang Binh Quan ក៏បាន​ស្នើឲ្យភាគី​ទាំងពីរ​បន្ត​គាំទ្រ​​​គោលជំហ​ររបស់គ្នាទៅវិញទៅមកក្នុងការដោះស្រា​យបញ្ហាជំលោះទឹកដី ​តាមរ​យៈ​ការចរចា​ដោយ​សន្តិ​វិធី​ ស្រប​​តាមច្បាប់អន្តរជាតិ ជាពិសេសគឺអ​នុសញ្ញានៃអង្គការសហប្រជាជាតិស្តីពី​ច្បាប់សមុទ្រ​ឆ្នាំ ១៩៨២​ (UNCLOS) ។

រីឯខ្លួន​វិញ លោក Jorge Marcelo Faurie បាន​សង្កត់​ធ្ងន់​ថាប្រទេស​ទាំង​ពីរ​ជានិច្ច​កាល​រក្សា​ទំនាក់​ទំនង​នយោបាយ​​ដែលអាច​ជឿទុកចិត្តបានតាមរយៈការជួបប្រាស្រ័យ និង​ផ្លាស់ប្ដូរគណប្រតិភូជាញឹកញា​ប់​។  លោក Jorge Marcelo Faurie បាន​ចាត់​ទុកថា​សក្តានុពល​នៃកិច្ច​សហប្រតិបត្តិ​ការរ​វាង​ប្រទេស​ទាំងពីរ​នៅធំ​ធេង​ណាស់​ ហើយបានលើកសំណើរអំពីវិធានកា​រមួយចំនួន សំដៅជំរុញទំនាក់ទំនងពាណិជ្ជក​ម្ម និង​វិនិយោគ​រវាង​អាហ្សង់​ទីន​ និងវៀតណាម​និង នាពេលខាង​មុខ។

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ