
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម
នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះលោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ របស់វៀតណាម។ ទន្ទឹមជាមួយនោះ វៀតណាមបានផ្តោតការយកចិត្តទុកដាក់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានារបស់ជប៉ុនក្នុងនោះមានខេត្ត Nagano។ លោកប្រធានរដ្ឋមានបំណងថា ខេត្ត Nagano នឹងជួយឧបត្ថម្ភវៀតណាម រួមទាំងតំបន់នានារបស់វៀតណាមក្នុងការអភិវឌ្ឍន៍វស័យកសិកម្ម បណ្តុះបណ្តាលប្រភពធនធានមនុស្សបច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះ ខេត្ត Nagano គប្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការ ទទួលយកកម្មករវៀតណាមចូលធ្វើការផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម