25/10/2016 10:28 GMT+7 Email Print Like 0

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម

នារសៀលថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​​ លោក Tran Dai Quang បាន​អញ្ជើញ​​ជួបជាមួយ​លោក ​Shui Chi Abe អភិបាលខេត្ត​ Nagano ជប៉ុន​ដែល​លោក​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​​ការងារ​នៅវៀត​ណាម។ នៅទី​នេះលោ​ក ​Tran ​Dai Quang ​បាន​អះអាង​ថា វៀត​ណាម​ជានិច្ច​កាល​ចាត់​ទុក​ជប៉ុន​​ជាដៃ​គូសំខាន់​ជួរមុខ របស់វៀតណាម។ ទន្ទឹមជាមួយនោះ វៀតណាមបានផ្តោតការយកចិត្ត​ទុក​ដាក់​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយតំបន់នានារបស់ជប៉ុនក្នុងនោះ​មានខេត្ត​ ​Nagano។ លោក​ប្រធាន​រដ្ឋ​មាន​បំណង​ថា ខេត្ត​ Nagano នឹងជួយឧបត្ថម្ភ​វៀត​ណាម ​រួម​ទាំង​តំបន់​នានា​របស់​វៀត​ណាម​ក្នុង​ការ​អភិវឌ្ឍន៍​វស័យ​កសិកម្ម​ បណ្តុះ​បណ្តាលប្រភព​ធន​ធានមនុស្សបច្ចេក​វិទ្យាខ្ពស់​។ រួមជាមួយគ្នានោះ ខេត្ត Nagano គប្បី​បង្ក​លក្ខណៈ​ងាយ​ស្រួលសម្រាប់​ការ ទទួលយកកម្មករ​វៀត​ណាម​ចូលធ្វើកា​រផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ