03/10/2017 09:53 GMT+7 Email Print Like 0

វៀតណាមចាត់ទុកកិច្ចសហការជាមួយក្រុមហ៊ុន Boeing មានចរិតលក្ខណះយុទ្ធសាស្ត្រនិងយូរអង្វែង


វៀតណាមចាត់ទុកកិច្ចសហការជាមួយក្រុមហ៊ុន Boeing មានចរិតលក្ខណះយុទ្ធសាស្ត្រនិងយូរអង្វែង
នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយលោក Kevin Mc Allister អគ្គនាយក​ក្រុមហ៊ុន Boeing Commercial US នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រដល់ការពង្រីកសកម្មភាពវិនិយោគនិងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Boeing ។​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យ Boeing ពិចារណាគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌល​​បណ្តុះបណ្តាលអ្នកបើកបរយន្តហោះនៅវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងគោលបំណងជួយឧបត្ថម្ភ​វៀតណាមឱ្យជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ APEC 2017 ។

រីឯ លោក Kevin Mc Allister បាននិយាយថាទីផ្សារអាកាសចរណ៍របស់វៀតណាមកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស។ប្រទេសវៀតណាមមានសក្តានុពលក្នុងការក្លាយជាអ្នកផ្គត់ផ្គង់សម្ភារៈសំរាប់ផលិតយន្តហោះ Boeing​៕​
តាម VOV5 -​ វិទ្យុសម្លេង​វៀណាម

បណ្តាព័ត៌មានបានផ្សាយ