21/07/2016 09:00 GMT+7 Email Print Like 0

វៀតណាមចងក្រងឯកសារអំពីសិល្បៈរបាំ Xoe Thai ដាក់ជូនអង្គការ UNESCO


ការសម្តែងរបាំ Xoe Thai

ក្រសួងវប្បធម៌ កីឡា​និងទេសចរណ៍វៀតណាម ទើបនឹងប្រគល់ឲ្យ ខេត្ត​ Yen Bai ធ្វើការចង​ក្រង​សំណុំឯ​ក​សារអំពី​សិល្បៈរបាំ Xoe Thai ដាក់ជូន អង្គការ​UNESCO ។ ថ្ងៃផុតកំណត់សម្រាប់សំណុំ​ឯកសារ​នេះគឺខែមិនា​ឆ្នាំ២០១៨ ។ តាមនោះ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Yen Bai ត្រូវសហការជាមួយ​ស្ថាប័ន មានសមត្ថកិច្ចនានា និង​ខេត្ត​ដែល​មាន​បេតិ​ក័ណ្ឌ​សម្រាប់​ស្រាវ​ជ្រាវ​និង​កសាង សំណុំឯកសារជាតិស្តីពី​សិល្បៈ របាំ Xoe Thai ដាក់​ជូន​អង្គការ UNESCO ដើម្បី ចុះបញ្ជីររាយនាមបេតិកភ័ណ្ឌ​វប្បធម៌​អរូបីតំណាង​មនុស្សលោក។ តាំងពី​មុន​មក របាំ Xoe តែងតែមានតួនាទីសំខាន់​ក្នុង​ជីវភាព​ខាង​វប្បធម៌ និង​ក្លាយ​ទៅជា​ចំណីស្មារតី​មិន​អាច​ខ្វះបាន​ឡើយក្នុង​ឱកាស​បុណ្យ​តេត​មក​ដល់ម្តងៗ ឬនៅក្នុងពិធី​សែន​អ្នកតា​ម្ចាស់ភូមិ​ស្រុក​ របស់ជនជាតិ Thai​ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ