25/09/2020 15:12 GMT+7 Email Print Like 0

វៀតណាមគ្រោងផែនការជំរុញវិស័យទេសចរណ៍ឡើងវិញ

ទេសចរណ៍គឺជាផ្នែកមួយដែលត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់និងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩។ 

ខេត្តក្វាងណាមដំណើការទទួលស្វាគមន៍ភ្ញៀវទេសចរដោយប្រុងប្រយ័ត្នដើម្បីការពារជំងឺកូវីដ -១៩ (រូបថត៖  vtc.vn)


ទន្ទឹមនឹងការស្វែងរកដំណោះស្រាយដើម្បីដោះស្រាយការលំបាកមក សហគ្រាសទេសចរណ៍ក៏កំពុងទន្ទឹងរង់ចាំ “ការរស់រានមានជីវិតឡើងវិញ” របស់ខ្លូនដែរ។ ហេតុដូច្នេះ កម្មវិធីជំរុញទេសចរណ៍ក្នុងប្រទេសដំណាក់កាលទី ២ នឹងផ្តោតលើកត្តានានាដើម្បីធានាសុវត្ថិភាពនិងផលិតផលគួរឲ្យទាក់ទាញ។ ក្រៅពីនេះ វៀតណាមក៏បានតភ្ជាប់ឡើងវិញ ជើងហោះ ហើរពាណិជ្ជកម្មអន្តរជាតិ ទៅកាន់ប្រទេសដៃគូមួយចំនួន។

បច្ចុប្បន្ននេះ ផ្នែកទេសចរណ៍កំពុងស្រាវជ្រាវនិងពិគ្រោះយោបល់នូវវិធីដើម្បីជំរុញតម្រូវការទេសចរណ៍ពីបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព។ លោក Luu Duc Ke អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយទេសចរណ៍វៀតណាមបានលើកឡើងថាៈ “មិនត្រឹមតែសហគ្រាសនីមួយៗ រំញោចតម្រូវការ ហើយមិនត្រឹមតែតំបន់នីមួយៗ ដើម្បីរំញោចតម្រូវការប៉ុណ្ណោះទេ ថែមទាំងត្រូវតែមានគោលនយោបាយមេទៀតផង។ ប្រសិនបើរដ្ឋមានកញ្ចប់ជំនួយ គឺគួរទុកឱ្យភ្ញៀវទេសចរណ៍ទទួលផលវិញ ដូចជាប្រទេស សិង្ហបុរី ជប៉ុន ថៃ ដែលសុទ្ធតែធ្លាប់ធ្វើដែរ។ តាមគំនិតរបស់ខ្ញុំ ការជម្រុញមានលក្ខណៈដោយឡែកទៅ ហើយសហគ្រាសបម្រើដោយផ្ទាល់ ត្រូវតែប្តេជ្ញាចិត្តផ្តល់រង្វាន់និងផាកពិន័យដោយមានការគ្រប់គ្រងផង”។

ក្នុងស្ថានភាពថ្មីនេះ ត្រូវគិតគូរពីផែនការរៀបចំរចនាសម្ព័ន្ធអាជីវកម្មទេសចរណ៍ផលិតផលទេសចរណ៍ជំរុញនិងផ្សព្វផ្សាយទិសដៅ ដើម្បីឆ្លើយតបនឹងតម្រូវការនិងនិន្នាការថ្មីនៃទីផ្សារទេសចរណ៍ក្នុងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ