22/05/2016 09:45 GMT+7 Email Print Like 0

វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់​ជ្រោងជ្រោយវៀតណាម-រុស្ស៊ី


វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយវៀតណាម-រុស្ស៊ី (Image: VNA)

វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការ បង្កើនទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ​លើគ្រប់​ ជ្រោង​ជ្រោយ​វៀត​ណាម​-រុស្ស៊ី​។ នេះគឺជាការអះ​អាង​របស់​អនុរដ្ឋមន្ត្រី​ការ បរទេសវៀតណាម លោក Le Hoai Trung ក្នុង​បទ​សម្ភាស​នៃមជ្ឈដ្ឋាន​សារព័ត៌​មានក្នុង​ឱកាស​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បញ្ចប់​ដំណើរ​ទស្ស​ន​កិច្ច នៅរុស្ស៊ីប្រកបដោយជោគជ័យ និងចូលរួមសន្និសីទជាន់ខ្ពស់រំលឹក​ខួបអនុស្សារវរីយ៍ លើក​ទី ២០ ទិវា​បង្កើតទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ អនុរដ្ឋមន្ត្រីការបរទេស Le Hoai Trung បាន​លើក​ច្បាស់​ថា៖ ប្រទេស​វៀត​ណាម និងសហព័ន្ធរុស្ស៊ីឯកភាពបន្ត​សហការ​យ៉ាង​ជិត​ស្និត លើវេទិការ​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ លើកកំពស់​ប្រ​សិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សន​កិច្ច​លើក​នេះ​ភាគី ទាំងពីរបានចុះហត្ថ​លេខាលើ ឯកសារសងប្រតិបត្តិការ​ចំនួន ៩ លើវិស័យប្រេង​ឧស្ម័ន្ធ ការវិនិយោគ​និង​កសិកម្ម​ជាដើម។ ស្តីពីបញ្ហាលើសមុទ្រខាងកើត ថ្នាក់ដឹកនាំរុស្ស៊ី​គាំ​ទ្រកា​រដោះ​ស្រាយ​ជំលោះនៅលើ​សមុទ្រ​ ខាងកើតដោយស​ន្តិ​វិធីដោយ​ឈរ លើមួលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា អ.ស.ប. ស្តីពី ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ហើយសន្យាបន្តសហប្រតិបត្តិការរុះរកប្រេងឧស្ម័ន្ធ នៅតំបន់បាត សមុទ្ររបស់វៀត​ណាម។

​ស្តីពីអត្ថន័យនិងលទ្ធផលដែលភាគីទាំងពីរ ទទួលបាននៅសន្និសីទជាន់ខ្ពស់​រំលឹកខួប អនុស្សារវរីយ៍លើកទី ២០ ទិវា​បង្កើតទំនាក់ទំនងអាស៊ាន-រុស្ស៊ី អនុរដ្ឋមន្ត្រី​ការបរទេស Le Hoai Trung បានឲ្យដឹងថា៖ ការ​ដែល អាស៊ាន​និង​រុស្ស៊ីរៀបចំ​សន្និសីទជាន់ខ្ពស់ តាមការផ្តើម​គំនិតរបស់ប្រធានាធិបតីរុស្ស៊ី លោក V.Putinបាន​បង្ហាញ​នូវចំណះ​ដឹងរួមនៃភាគី​ទាំងពីរ អំពី​សំណូមពរនិងសក្តានុភាពបង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្ថានភាព​ថ្មី​។

​ថ្នាក់ដឹកនាំទាំងរូបនេះបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុង Sochiដែល​មាន​អត្ថន័យ​ដ៏សែន​សំខាន់​ហើយ​អះអាង​នូវគោលការណ៍ និងទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី លើវិស័យ​នយោបាយ-សន្តិសុខ សេដ្ឋកិច្ច​សង្គម វប្បធម៌សង្គម និងការជួយឧបត្ថម្ភ អាស៊ានធ្វើសមាហរណកម្ម និងបង្រួញគំលាតអភិវឌ្ឍន៍។ សេចក្តី​ថ្លែងការណ៍​នេះក៏​បាន សង្កត់ធ្ងន់ទៅលើការតភ្ជាប់ស្អិតរមួតរវាងអាស៊ាន​និង​រុស្ស៊ី។ អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Le Hoai Trung ក៏បានលើកច្បាស់ថា៖ ក្នុង ដំណើរ​ការ​ត្រៀម​រៀប​ចំ​ឲ្យរបៀប​វារៈ​នៃសន្និ​សីទ វៀតណាម​បានជំរុញយ៉ាងខ្លាំង​ការ​យល់ ព្រមអំពីគោលជំហរ​របស់​អាស៊ាន ផ្តល់មតិ​មាន​ចរិត​លក្ខណៈ​ស្ថាបនា​ ចំពោះ​បញ្ហារួមនិងផល ប្រយោជន៍របស់វៀតណាម ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ