11/10/2021 13:14 GMT+7 Email Print Like 0

វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបានសង្កត់ធ្ងន់ទៅលើវិធានការគ្រប់គ្រងជម្ងឺរាតត្បាត ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំង ដើម្បីសម្របខ្លួន នឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មីហើយធានាសុខុមាលភាព សង្គម ដើម្បីរក្សាស្ថិរភាពនយោបាយសង្គមផងដែរ។

ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែតុលា គណៈកម្មការឯកទេសសេដ្ឋកិច្ច ហិរញ្ញ វត្ថុនៃមហាសន្និបាតអ.ស.បបានរៀបចំសម័យពិភាក្សារួមក្រោមប្រធានបទ “វិបត្តិ ទប់ទល់និងស្ដារ - ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០”។

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីអគ្គទីប្រឹក្សា Nguyen Phuong Tra អនុ ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.បបានសង្កត់ធ្ងន់ទៅលើវិធានការគ្រប់គ្រងជម្ងឺរាតត្បាត ក្នុងនោះមានការគ្របដណ្ដប់វ៉ាក់សាំង ដើម្បីសម្របខ្លួន នឹងជម្ងឺរាតត្បាតក្នុងស្ថានភាពធម្មតាបែបគន្លងថ្មីហើយធានាសុខុមាលភាព សង្គម ដើម្បីរក្សាស្ថិរភាពនយោបាយសង្គមផងដែរ។ តំណាងវៀតណាមក៏បាន គាំទ្រចំពោះវិធានការជំរុញការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDGs ២០៣០) ផងដែរ ជាពិសេសគឺការជួយឧបត្ថម្ភប្រទេសកំពុង អភិវឌ្ឍនានា កសាងសមត្ថភាព ផ្ទេរប្រគល់បច្ចេកវិទ្យាហើយផ្ដល់អនុគ្រោះ ហិរញ្ញវត្ថុ។ ក្នុងឱកាសនេះដែរ វៀតណាមបានបញ្ជាក់នូវការប្ដេជ្ញាចិត្តអនុវត្តន៍ SDGs ២០៣០ ហើយផ្ដល់ព័ត៌មានអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវបានវៀតណាមរួមបញ្ចូលក្នុងគោលនយោបាយជាតិ។ លោកស្រី Nguyen Phuong Tra អះអាងថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប និងអង្គការអន្តរជាតិនានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនិងការអនុវត្ត គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ