16/05/2015 10:26 GMT+7 Email Print Like 0

វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន


វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន (vinajapan.com)

នា​ថ្ងៃទី១៥​ខែឧសភាឆ្នាំ​២០១៥ នៅ​ក្រុងហាណូយ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក Nguyen Quoc​Cuong​ បាន​ជួបសន្ទនា ​ជាមួយអនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក Nakane Kazuyuki​ ដែល​កំពុង​បំពេញ​ទស្សន​​កិច្ច​នៅវៀត​ណាម។ នៅ​ពិធីទទួល​ជួបសន្ទនា​នេះ លោក Nguyen Quoc Cuongបាន​អះអាង​ថាវៀត​ណាម​គោរព​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រស៊ី​ជម្រៅ ជាមួយជប៉ុន​ទន្ទឹមនឹងនោះ​សម្ដែង​ក្តី​សប្បាយ​រីករាយ​អំពី​ការ​​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា និងជាក់​ស្ដែងនៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ ក្នុងរយៈពេល​កន្លង​ទៅ។ ​រីឯអនុ​រដ្ឋ​មន្ត្រី​Nakane Kazuyuki បានអះ​អាងថា ជប៉ុន​ជានិច្ចកាល​ចាត់ទុក​វៀតណាម ជាដៃគូសំខាន់​និង​នឹង​បន្ត​ផ្គត់​ផ្គង់​ប្រភប​ទុន ODA កំរិត​ខ្ពស់សំ​ដៅឧបត្ថម្ភ​វៀតណាម អភិវឌ្ឍន៍ដ៏ចីរភាព។ ភាគី​ទាំង​ពីរក៏បាន​ផ្លាស់ប្តូ​រអំពី​បញ្ហា​អន្តរជាតិ​ និងដំបន់ដែ​លភាគីទាំង​ពីរយកចិត្តទុក​ដាក់​ ដូចគ្នា​ឯកភាព​បង្កើន​ថែមទៀត​កិច្ចសហ​ប្រតិបត្តិ​ការ​ លើវេទិការ​ពហុភាគីក៏ដូចជា ​ក្នុងការចរចា​កសាង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​ដំបន់ ក្នុង​នោះមាន​កិច្ច​ព្រម​ព្រៀង​ដៃគូ​ អន្តរ​ប៉ាស៊ីហ្វិក (TPP)​ផងដែរ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ