05/06/2021 14:09 GMT+7 Email Print Like 0

វៀតណាមគឺជាប្រទេសមួយ ដែលមានអាទិភាពទទួលបានវ៉ាក់សាំងចំនួន ២៥ លានដូសដើមដំបូងរបស់សហរដ្ឋអាមេរិក

វ៉ាក់សាំងបង្ការកូវីដ ១៩  (រូបថត៖ រ៉យទ័រ / VNA)
 

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៣ ខែមិថុនាបានប្រកាសផែនការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៨០ លានដូសដល់បណ្ដាប្រទេសនៅលើពិភពលោក។ សហរដ្ឋអាមេរិកនឹងចូលរួមចំណែកវាក៉សាំងចំនួន ៧៥% ទាំងនេះសម្រាប់គំនិតផ្តួចផ្តើមវ៉ាក់សាំងសកល Covax ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ។ ចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវផ្តល់អាទិភាពសម្រាប់តំបន់អាមេរិកឡាទីន Caribbean  អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ វ៉ាក់សាំងចំនួន ២៥% ទៀត នឹងទុកសម្រាប់ស្ថានភាពបន្ទាន់ ហើយចែកចាយផ្ទាល់ដល់បណ្ដាដៃគូ និងសម្ព័ន្ធមិត្តអាមេរិក។

ក្នុងចំណោមវ៉ាក់សាំងចំនួន ២៥ លានដូសដើមដំបូងនោះ សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងចំនួន ៦ លានដូសដល់តំបន់អាមេរិកឡាទីន Caribbean ៧ លានដូសសម្រាប់អាស៊ីខាងត្បូង  ៥ លានដូសសម្រាប់តំបន់អាហ្រ្វិក  ៦ លានដូសសម្រាប់បណ្ដាប្រទេសដៃគូ កាណាដា ម៉ិកស៊ិក ឥណ្ឌានិងកូរ៉េខាងត្បូង។ វៀតណាមគឺជាប្រទេសអាទិភាពមួយដែលទទួលវ៉ាក់សាំងចំនួន ២៥ លានដូសដើមដំបូង របស់សហរដ្ឋអាមេរិកដែលរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer   Moderna និង Johnson & Johnson៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ