27/08/2020 15:57 GMT+7 Email Print Like 0

វៀតណាមគឺជាដៃគូសេដ្ឋកិច្ចដ៏អស្ចារ្យមួយសម្រាប់អូស្ត្រាលី


វៀតណាមគឺជាដៃគូសេដ្ឋកិច្ចដ៏អស្ចារ្យមួយសម្រាប់អូស្ត្រាលី។ នេះគឺជាការ វាយតម្លៃរបស់លោកបណ្ឌិត Jeffrey Wilson - នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Perth USAsia ក្នុងអត្ថបទដែលចេញផ្សាយលើគេហទំព័រនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអូស្ត្រាលីកាលពីថ្ងៃទី ២៥ ខែសីហា។

បុគ្គលិកកំពុងត្រូតពិនិត្យផ្លែគូលែនស្រស់ដែលនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី (រូបថត៖ TTXVN)


យោងតាមលោកបណ្ឌិត Jeffrey Wilson  បានឲ្យដឹងថា សេដ្ឋកិច្ចអូស្រ្តាលីបាននិងកំពុងប្រឈមមុខនឹងបរិយាកាសសេដ្ឋកិច្ចពីខាងក្រៅដែលមិនអំណោយផលបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ លំហូរពាណិជ្ជកម្មនិងការវិនិយោគដែលជាកត្តាចំនួនពីរនៃកម្លាំងចលករដ៏សំខាន់ក្នុងការជម្រុញសកម្មភាពខាងសេដ្ឋកិច្ចនៅក្នុងប្រទេសដ៏ធំបំផុតនៅប៉ាស៊ីហ្វិកនេះនឹងធ្លាក់ចុះ នៅក្នុងឆ្នាំ ២០២០ និង ២០២១។

ក្នុងបរិបទនោះ ប្រទេសឥណ្ឌូណេស៊ី វៀតណាមនិងឥណ្ឌា កំពុងបញ្ជាក់ខ្លួនថាជាដៃគូទាក់ទាញសម្រាប់អូស្រ្តាលី ដើម្បីធ្វើពិពិធកម្មនូវទំនាក់ទំនងខាងសេដ្ឋកិច្ចផងដែរ។ លោកបណ្ឌិត Jeffrey Wilson បានបន្ថែមទៀតថាវៀតណាម ត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលបានជោគជ័យក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 រួមទាំងជាដៃគូសេដ្ឋកិច្ចដ៏ល្អប្រសើរសម្រាប់ប្រទេសអូស្ត្រាលីផងដែរ។

ប្រទេសទាំងពីរមានតម្រូវការខាងសេដ្ឋកិច្ចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកស្របពេលដែលវៀតណាមមានបរិយាកាសអាជីវកម្មមានស្ថិរភាពនិងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយមានចំនួនប្រជាជនវ័យក្មេង និងមានដំណើការរនគរូបនីយកម្ម ក៏ដូចជាមានវិស័យឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមបានស្រូបយកត្រឹមតែ ១,៧% នៃទំហំពាណិជ្ជកម្មទ្វេភាគីរបស់អូស្រ្តាលីតែប៉ុណ្ណោះ ហើយនេះបានបង្ហាញឲ្យឃើញថានៅតែមានសក្តានុភាពជាច្រើនទៀតសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ