30/11/2018 08:14 GMT+7 Email Print Like 0

វៀតណាមគាំទ្រក្រុមហ៊ុនកាណាដាមកធ្វើអាជីវកម្មនិង​វិនិយោគប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បីផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ​


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាជាមួយ អគ្គនាយកសកលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife លោក Roy Gori 

 វៀតណាមគាំទ្រក្រុមហ៊ុនកាណាដាមកធ្វើអាជីវកម្មនិងវិនិយោគប្រកប ដោយ​ប្រសិទ្ធភាព​ដើម្បីផ្តល់​ផល​ប្រយោជន៍​ដល់ភាគី​ទាំងពីរ។ នេះគឺជាការបញ្ជាក់របស់អនុប្រធា​នរដ្ឋលោកស្រី Dang Thi Ngoc T​hinh នៅក្នុង​ជំនួប​ពិភាក្សាជាមួយ​អគ្គនាយកសកល​នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ Manulife ​លោក Roy Gori នាថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។
 
អប​អរសាទរចំពោះ Manulife វៀតណាម សម្រេចបាននូវលទ្ធផលខាងអាជីវកម្មយ៉ាងវិជ្ជមាន បន្ទាប់ពីជិត ២០​ ឆ្នាំកន្លងទៅ ហើយក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុត នៅលើទីផ្សារវៀតណាម។  លោក​ស្រី​ Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាយ៉ាងយូរអង្វែងនិងស្ថិរភាពរបស់ក្រុមហ៊ុន Manulife ប្រចាំនៅវៀតណាម ក៏ដូចជាបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន កសាង​សហគមន៍​នៅវៀត​ណាម​ដូចជាការ​រៃអង្គាសប្រាក់សំរាប់ការព្យាបាលជំងឺ​មហារីក និងការវះ​កាត់​បេះដូង​សម្រាប់​កុមារ​មាន​ស្ថាន​ភាព​ពិបាក​ជាដើម​។ លោកស្រី Dang Thi Ngoc Thinh បានស្នើថា ​នាពេលខាងមុខ ក្រៅពីការធ្វើអាជីវ​កម្ម ក្រុមហ៊ុន​នឹងប​ន្តចូលរួមច្រើនបន្ថែមទៀត ក្នុងសក​ម្មភាពសង្គម ជួយឧបត្ថម្ភដល់ការ​កសាង​សហគមន៍ ព្រម​ទាំង​សកម្មភាព​សប្បុរសធម៍ អប់រំ ជាពិសេសគឺនៅបណ្តាលតំ​បន់ដែលជួបការលំបាកជា​ច្រើន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ