04/10/2020 14:19 GMT+7 Email Print Like 0

វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរ


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh អញ្ជើញផ្ញើសារទៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីរំលឹកដល់ទិវាអន្តរជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (រូបថត៖ Anh Tuan baoquocte.vn
 

នោះគឺជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh ក្នុងសុន្ទរកថារបស់លោក នៅឯកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ សំដៅអបអរសាទរទិវាអន្តរជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២ ខែតុលា (តាមម៉ោង វៀតណាម)។

ក្នុងសុន្ទរកថារបស់ខ្លួន ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងរាល់ការសន្យារបស់វៀតណាម រួមជាមួយប្រទេសដទៃទៀតក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព សន្តិសុខនិងវិបុលភាព។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh វៀតណាមគាំទ្ររាល់កិច្ចប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរ។ វៀតណាមបានចូលរួមសន្ធិសញ្ញាអន្តរជាតិទាំងអស់លើបញ្ហានេះ រួមទាំងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាហាមឃាត់សាកល្បង នុយក្លេអ៊ែរទូលំទូលាយ ហើយនាពេលថ្មីៗនេះគឺ សន្ធិសញ្ញាហាមអាវុធនុយក្លេអ៊ែរ៖ “វៀតណាមអំពាវនាវឲ្យបណ្តាប្រទេសដែលមានកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ឲ្យបង្កើនការប្តេជ្ញាចិត្តក្នុងការរំសាយទាំងស្រុងអាវុធនុយក្លេអ៊ែរ តាមមាត្រា ៦ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងស្តារទំនុកចិត្តនៅក្នុងស្ថាប័នពហុភាគី ស្តីពីការរំសាយអាវុធ ជំរុញតួនាទីនៃរចនាសម្ព័ន្ធក្នុងតំបន់ ក្នុងការបង្កើតនិងថែរក្សាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាម ប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តចូលរួមជាមួយគ្រប់ភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហាលេចធ្លោនៅក្នុងដំណើរការអនុវត្តសន្ធិសញ្ញាស្តីពីអាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ"។

ក្នុងឱកាសទិវាអន្តរជាតិនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអំពាវនាវឲ្យប្រទេសទាំងអស់ អះអាងឡើងវិញនូវការទទួលខុសត្រូវផ្នែកច្បាប់និងក្រមសីលធម៌ ដើម្បីសម្រេចគោលដៅអំពីពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ