04/03/2016 11:03 GMT+7 Email Print Like 0

វៀតណាមគាំទ្រសន្តិភាព ស្ថិរភានៅឧបទ្វីបកូរ៉ែ

នៅក្នុងសន្និសីទសាមញ្ញ ក្រសួងការបរទេសវៀត​ណាម នាថ្ងៃទី៣ ខែ​មិនា​ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោក Le Hai Binh​បានឆ្លើយ​សម្ភាសន៍​អ្នកយកព័ត៍​មាន​អំពី​បណ្ដា​ដំណោះ​ស្រាយ​ជាបន្តរបស់​វៀត​ណាម ចំពោះការដែលចិនបានមានសកម្មភាព​បង្កភាពតានតឹង ជាបន្តបន្ទាប់នៅ​សមុទ្រ​ខាង​កើត​។

“​ជាប្រទេសទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត គោលជំហរមុន​ក៏ដូចជាក្រោយ​របស់​វៀត​ណាម គឺគាំ​ទ្រការ​ដោះស្រាយជំលោះនានា ដោយសន្តិ​វិធី​សមស្រប​ជាមួយច្បាប់​អន្តរជាតិ ពិសេសគឺ​អនុសញ្ញា អង្គការ​សហប្រ​ជាជា​តិ​ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ​១៩៨២។”

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍​មាន អំពីប្រតិកម្មរបស់វៀតណាម​ ចំពោះការដែលថ្ងៃទី២ ខែ​មិនា ក្រុម​ប្រឹក្សា​សន្តិ​សុខ អង្គ​ការសហប្រជា​ជាតិបានអនុ​ម័តលើ​សេចក្ដី​សម្រេច​ដាក់បបទដាក់​ទណ្ឌកម្ម ចំពោះសាធារដ្ឋ ប្រជាធិប​តេយ្យ​ប្រជាមានិតកូរ៉េ នាថ្ងៃទី៣ ខែ​មិនា អ្នក​នាំពាក្យក្រសួង​ការបរទេសវៀតណាម លោក​ Le Hai Binh បាន​អោយ​ដឹងថា៖

​“ គោលជំហររបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព គ្មានអាវុធនុយគ្លេ​អ៉ែនៅឧបទ្វីប​កូរ៉ែ មិន​រីក​សាយ​អាវុធ​នុយ​គ្លេអ៊ែរ និង​ឈានទៅការ​លុបចោលប្រ​ភេទអាវុធ​នេះ។ វៀតណាម​មានគោល​បំណង​ថា បណ្ដាភាគី​ទាក់ទិន​ត្រូវជំរុ​ញជំនួប​ចរចារ ស្វែង​រកដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះបណ្ដាបញ្ហានៅលើឧបទ្វីបកូរ៉ែ រួម​ចំណែក​ជាក់​ស្ដែង​ចំពោះ​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់និង​អន្តរជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ