20/05/2017 11:39 GMT+7 Email Print Like 0

វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងជំរុញការសន្ទនានិងរក្សាសន្តិភាពស្ថិរភាពលើឧបទ្វីបកូរ៉េ


 វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងជំរុញការសន្ទនានិងរក្សាសន្តិភាពស្ថិរភាពលើឧបទ្វីបកូរ៉េ 

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្តីអំពី​ប្រតិកម្ម​របស់វៀតណាមចំពោះមុខ ស.ប.ប.ក. បាញ់សាក​ល្បង​កាំជ្រួច​មីស៊ីល​នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៧ អ្នកនាំពាក្យក្រសួង​ការ​បរទេស​វៀត​ណាម​ លោក​ស្រី Le Thi Thu Hang បានអះអាងថា៖ «វៀតណាម​យកចិត្ត​ទុកដាក់​ដល់​បំរ៉ែ​បំរួល ទាក់ទិន​ដល់​ឧបទ្វីប​​កូរ៉េនាពេល​ថ្មីៗនេះ ហើយមាន​ការព្រួយ​បារម្ម​យ៉ាង​ខ្លាំង​អំពី ការបាញ់កាំជ្រួចនាព្រឹកថ្ងៃទី១៤ ខែ​ឧសភា​ ឆ្នាំ​២០១៧ ដែល​រំលោភ​ទៅលើ​សេចក្តី សម្រេចចិត្តរបស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។ វៀត​ណាម​មុន​​ក៏​ដូច​​​ជាក្រោយ​គាំទ្ររាល់​ការខំប្រឹង​ប្រែង​និងរក្សា​សន្តិភាព​ស្ថិរភាព​លើ​ឧបទ្វីបកូរ៉េ។
 
វៀតណាម​ស្នើរឲ្យភាគីទាក់ទិននានាប្រតិបត្តិតាមបណ្ដាសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ហើយ​​មានសកម្មភាពមានចរិតលក្ខណៈស្ថាបនា ជាក់ស្តែងក្នុង​ការក្សា​សន្តិភាព​សន្តិសុខ​ក្នុង​តំបន់​និង​លើពិ​ភព​លោក៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ