វៀតណាមគាំទ្រយន្តការពហុភាគីដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍និរន្តរភាព

វៀតណាមគាំទ្រយន្តការពហុភាគីដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិង អភិវឌ្ឍន៍និរន្តរភាព (VNA)
នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ តាងនាមរដ្ឋាភិបាលវៀតណាមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានបទសន្ទរកថានៅសម័យពិភាក្សាជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧១ មហាសន្និបាត អ.ស.ប. នៅទីក្រុង New York អាមេរិក។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖
«ការទាក់ទងពហុភាគីដើម្បីជំរុញដោះស្រាយរាល់បញ្ហា និងការសាកល្បង រួមបានក្លាយទៅជាវិធានការណ៍ប្រកបដោយប្រសិទ្ធភាព និង រឹងមាំ ដោយសារគ្មានប្រទេសណា អាចទប់ទល់ នឹងបញ្ហាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍន៍ដោយ ខ្លួនឯងទេ។ ទន្ទឹមនឹងនោះ បណ្ដាអន្តការពហុភាគីក៏ជាយន្តការដែលប្រទេសនា នាអាចចែករំលែកផលប្រយោជន៍ ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី និង បើកទូលាយទ្រង់ទ្រាយអភិវឌ្ឍន៍ ផងដែរ។ វៀតណាម គាំទ្រការបង្កើនប្រសិទ្ធភាពសកម្មភាព របស់យន្តការពហុភាគី ជាពិសេសគឺ អ.ស.ប.៕»
តាម VOV5 - វិទ្យុសម្លេងវៀតណាម