23/03/2018 11:07 GMT+7 Email Print Like 0

វៀតណាមគាំទ្រដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី២២ ខែមីនា ​ឆ្នាំ​២០១៨ នៅសន្និសីទកាសែតជាប្រចាំរ​បស់ក្រសួង​ការបរទេស វៀ​តណា​ម ឆ្លើយ​សំណួរ​អំពី​ទស្សនៈ​របស់វៀតណាមស្ដីពី​ជំនួប​ កំពូ​លរវាងថ្នាក់ដឹក​នាំអាមេរិក​និងស.ប.បកូរ៉េនា​ចុង​ខែ​ឧសភា​ខាង​មុខ​ អ្នក​​នាំពាក្យ​លោកស្រី Le Thi Thu Hang បានលើកច្បា​ស់ថា៖
 
“វៀតណាម​គាំទ្រការខំប្រឹងប្រែងទាំងអស់សំ​ដៅដោះស្រាយជំលោះតាម ​រយៈសន្តិវិធី រួមវិភាគ​ទាន​យ៉ាងសកម្ម​ទៅក្នុង​សន្តិភាព សន្តិ​សុខ ស្ថិរភាពនៅ ឧបទ្វីបកូរ៉េនិយាយដោយឡែ​កនិង​ពិភពលោកនិយាយរួម”​។
 
ឆ្លើយសំណួរស្ដីពីប្រតិកម្ម​របស់វៀតណាមចំពោះការដែ​លក្រសួងកសិ កម្មចិន នាពេ​លថ្មីៗនេះ ចេញ​សេចក្ដី​ជូនដំណឹង​អំពីការកែ​តម្រូវ​បទ បញ្ញត្តិសម្រាកពីការនេ​សាទនៅសមុទ្រ រួមទាំងតំប​ន់សមុទ្រ​មួយ​ចំនួនរបស់ វៀតណាម​ ដែលមានសុពលភាពចា​ប់ពីថ្ងៃទី១ ឧសភា ​ឆ្នាំ២០១៨ ខាងមុខនោះ អ្នក​នាំពាក្យលោ​កស្រី​ Le Thi Thu Hang បាន​សង្កត់ធ្ង​ន់ថា៖
 
“វៀតណាមមានមូលដ្ឋានគ​តិយុត្ត និងភស្តុតាងប្រវត្តិសាស្ត្រ​ដ៏គ្រប់​គ្រាន់ ដើម្បី​អះអានូ​វ​អធិបតេយ្យ​ភាព​ចំពោះ​​ប្រជុំ​កោះ Truong Sa និងប្រជុំកោះ Ho​ang Sa ក៏ដូចជាសិទ្ធិ​ស្របច្បាប់​ទាំងអស់​ចំពោះ​តំបន់​សមុទ្រ​របស់​វៀត​ណាម​ ​ដែល​ត្រូវ​បានចែងក្នុងអនុសញ្ញាអ.ស​.បស្ដីពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២​។ បទប​ញ្ញត្តិរបស់​ ចិន បាន​រំលោភ​​​ទៅលើអធិបតេយ្យភាព​ របស់វៀត​ណាមចំពោះប្រជុំកោះ Ho​ang Sa រំលោភទៅលើសិទ្ធិ​និង​ផល​ប្រយោជន៍​ខាងគតិយុត្ត​របស់វៀតណាមនៅតំបន់ សមុ​ទ្ររបស់ខ្លួន រំលោភច្បាប់អន្ត​រជាតិ​ ក្នុងនោះ​មាន​អនុសញ្ញា​អ.ស.បស្ដី​ពីច្បាប់ សមុទ្រឆ្នាំ១៩៨២ ដើរផ្ទុយទៅនឹងស្មារ​តីនិងខ្លឹមសារនៃសេចក្ដីថ្លែង​ការ​ណ៍​ស្ដីពី ការ​​​ប្រតិបតិ្ត​របស់ភាគីនានានៅ​សមុទ្រ​ខាងកើត (DOC) ក៏ដូចជាផ្ទុយទៅនឹងកិ​ច្ច ព្រមព្រៀង​ស្ដីពី​គោល​ការណ៍​​សារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហា​នានា នៅសមុទ្រវៀត​ណាមនិងចិនផងដែរ”។
 
ស្ដីពី​ប្រតិកម្មរបស់វៀតណាមចំពោះ​ការដែល​តៃវ៉ាន់ (ចិន) នាពេលថ្មីៗនេះ ដំ​ណើរការ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ប្រជុំកោះ​ Ba Binh ចំណុះប្រជុំកោះ​ Truong Sa របស់វៀតណាម អ្នក​នាំពាក្យ​លោក​ស្រី Le Thi Thu Hang ក៏បាន​ លើកច្បា​ស់ថា៖ នេះជាអំពើរំលោភបំពា​នយ៉ាងធ្ងន់ធ្ងរទៅលើអធិ​បតេយ្យភា​ព របស់​វៀត​ណាម ចំពោះ​ប្រជុំ​កោះ​ Truong Sa។ វៀតណាមប្រឆាំងជំ​ទាស់យ៉ាង ​ខ្លាំង​ក្លា ហើយ​សំណូម​ពរឲ្យ​តៃវ៉ាន់​មិន​ទុកឲ្យកើត​មាន​ឡើង​សកម្មភាព​ដូច្នេះ​ជា ថ្មី​ម្ដង​ទៀត​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ