08/06/2016 09:29 GMT+7 Email Print Like 0

វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា


វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា  លោក Manohar Parrika នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ​នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ ជាសមាជិកសកម្មរបស់អាស៊ាននិងជាមិត្តជិតស្និទ្ធរបស់ឥណ្ឌា វៀតណាមនឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ នៅក្នុងជំនួបនេះ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើក្រសួងការពារជាតិនៃប្រទេសទាំងពីរត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី និងបើកចេញវិស័យសហប្រតិបត្តិការ​ថ្មីអោយសមស្របជាមួយតម្រូវការរបស់ភាគីទាំងពីរ។

ក៏ក្នុងរសៀលថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika ក៏មានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ