14/06/2016 11:16 GMT+7 Email Print Like 0

វៀតណាមគាំទ្រការផ្តើមគំនិតអំពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០


វៀតណាមគាំទ្រការផ្តើមគំនិតអំពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០
(Image: VNA)

ចាប់ពីថ្ងៃទី ១ ដល់ទី ១៣ ខែមិថុនា ឆ្នាំ២០១៦ អង្គការពលកម្មអន្តរជាតិ (ILO) បានរៀបចំសន្និសីទពលកម្មអន្តរជាតិ (ILC)​ លើកទី ១០៥ ដើម្បីពិភាក្សអំពីបណ្ហាសំខាន់ៗ ក្នុងនោះ មានការថយចុះនៃសកម្មភាពពលកម្មក្នុងចង្វាក់ផ្គត់ផ្គង់លើពិភពលោកពលករលើសមុទ្រនិងបណ្ដាសិទ្ធិសារវ័ន្តរបស់ពលករ។​ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋ​មន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក  Pham Minh Huan បានអះអាងថា៖ វៀត​ណាមគាំទ្រការផ្តើមគំនិតស្តីពីការកាត់បន្ថយភាពក្រីក្រ - ILO និងរបៀបវារៈឆ្នាំ ២០៣០ ក៏ដូចជា ការផ្តើមគំនិតត្រៀមរៀ​បចំឲ្យពិធីរំលឹកខួបអនុស្សរវរីយ៍លើកទី ១០០ ទិវាបង្កើត ILO ផងដែរ។ វៀតណាមបានវាយតំលៃខ្ពស់ចំពោះការពិភាក្សាអំពីខ្លឹមសារនិរន្តរភាពក្នុងចង្វាក់ផ្គត់ផ្គង់ពិភពលោកទាំងមូល។​ ចូលរួមសន្និសីទលើកនេះ អង្គសន្និសីទវៀតណាមក៏បានជួបធ្វើការទ្វេភាគីសំដៅអនុវត្តបណ្ដាកិច្ចប្រព្រមព្រៀងដែលវៀតណាមនិង​ដៃ​គូនានាបានចុះហត្ថលេខា។ សន្និសីទពលកម្មអន្តរជាតិគឺជាយន្តការដែលចេញផ្សាយសេចក្តីសម្រេចខ្ពស់បំ​ផុត​ របស់ ILO។ សន្និសីទនេះត្រូវបានរៀបចំឡើងប្រចាំឆ្នាំ ដោយមានការចូលរួមរបស់ត្រីភាគីរួមមាន៖ រដ្ឋាភិបាលបណ្ដាអង្គការរបស់ពលកrនិងអ្នកប្រើប្រាស់ពលករមកពីប្រទេសចំនួន ១៨៦ លើពិភពលោក៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ