03/06/2016 11:26 GMT+7 Email Print Like 0

វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីសមស្របទៅនឹងច្បាប់អន្តរជាតិ


អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh

នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមដែល ប្រព្រឹត្តទៅនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅ​ទី​​ក្រុងហាណូយ ឆ្លើយសំណួរបស់អ្នកយកព័ត៌មានស្តីពីទស្សនរបស់វៀតណាមទាក់ទិនដល់សាលក្រមនាពេលខាងមុខរបសតុលា​ការអាជ្ញាកណ្តាលអន្តរជាតិក្នុងរឿងប្តឹងរបស់ហ្វីលីពីនចំពោះផ្លូវអណ្តាតគោ ដែលចិននំាចេញដោយឯកតោភាគីលើមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖

“ជាប្រទេសទាក់ទិនផ្ទាល់ទៅនឹងជម្លោះនៅសមុទ្រខាងកើត ដូច្នេះគោលធំហរមុនក៏ដូចជាក្រោយរបស់​វៀត​ណាម​គឺគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិដែលក្នុងនោះមាន អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។​យើងខ្ញុំសង្ឃឹមថា តុលាការអន្តរជាតិចេញសាលក្រមយុត្តិធម៌និង​បរានុម័ត​ស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសំណូមពរភាគីទាក់​ទិននានាគោរពកាតព្វកិច្ចគតិយុត្តអន្តរជាតិដែលបានកំណត់ក្នុងអនុសញ្ញាសំខាន់នេះ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ