01/06/2017 10:24 GMT+7 Email Print Like 0

វៀតណាមគាំទ្រការជំរុញសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េ


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាចំពោះការដែលសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាញ់បង្ហោះមីស៊ីលផ្លោង នាថ្ងៃទី២៩ឧសភាឆ្នាំ២០១៧អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖

“វៀតណាមយកចិត្តទុកដាក់ដល់បំរ៉ែបំរួលនាពេលថ្មីៗនេះ នៅឧបទ្វីបកូរ៉េ ហើយព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េធ្វើតេស្ដមីស៊ីល រំលោភយ៉ាងធ្ងន់ធ្ងរសេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។វៀតណាមគាំទ្រជំរុញការសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

ការរក្សាសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់ជាផលប្រយោជន៍និងការទទួលខុសត្រូវរបស់ប្រទេសទាំងឡាយ ហើយស្នើអោយប្រទេសទាំងអស់ត្រូវមានសកម្មភាពស្ថាបនាជាក់ស្ដែង រួមចំណែកចំពោះការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ៕”

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ