15/05/2015 09:54 GMT+7 Email Print Like 0

វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត


វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត (VOV)

នៅសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ​បរទេស​​​វៀតណាមនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥​ស្ដីពី​ប្រតិកម្ម​​របស់វៀតណាមចំពោះការដែលនា​ថ្ងៃទី​១៣ ខែ​ឧសភានៅក្រុងវ៉ាស៊ីនតោន គណៈកម្មាធិការកិច្ច​ការ​បរទេស​ព្រឹទ្ធសភា​អាមេរិកបាន​រៀបចំសម័យដោះសារស្ដីពីបញ្ហាសមុទ្រខាងកើត អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​​វៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖

“សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជា​បំណង​ក៏​ដូចជាផល​ប្រយោជន៍​រួម​របស់​បណ្ដាប្រទេសនៅក្នុងនិងក្រៅដំបន់។ ភាគី​ទាក់ទិននានាត្រូវ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធីគោរព​ច្បាប់​អន្តរជាតិពិសេសគឺអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២គោរពយ៉ាងម៉ឹងមាត់​និង​ពេញ​លេញសេចក្តី​ថ្លែងការ​ណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅ​ក​សាង​​ក្រម​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ដោយឈរលើស្មារតីនោះ វៀតណាមស្វាគមន៍រាល់ការ​ខំ​ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងនោះមាន​អាមេរិក​ផងក្នុងការរក្សាសន្តិភាព​ស្ថិរភាពកិច្ចសហប្រតិបត្តិ
ការ​នៅសមុទ្រខាងកើត ពិសេសគឺគាំទ្រតួនាទីរបស់អាស៊ាន​គោរព DOC និងការខំប្រឹងប្រែងឈានទៅកសាង COC៕”

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ