30/01/2016 11:04 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតនូវបណ្តាគោលដៅភារកិច្ចឆ្នាំ២០១៦


ទិដ្ឋភាពនៃកិច្ចប្រជុំ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាល​ប្រចាំខែមករា​។ នៅសម័យ​ប្រជុំនេះ សមាជិក សមាជិការសភា​ បាន​ប្រមូលផ្តុំផ្តល់​មតិស្តីពីស្ថានភាពសេដ្ឋកិច្ច​សង្គមខែមករា​ឆ្នាំ២០១៦ និងស្ថានភាព អនុវត្ត​សេចក្តី​សម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល ស្តីពីភារកិច្ចគិតបំរុងថវិការ រដ្ឋឆ្នាំ២០១៦។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានស្នើ​រដ្ឋមន្ត្រី ប្រធានផ្នែក​នានា បន្ត​តាម​ជាន​ជាប់​ស្ថាន​ភាព​បំរ៉ែ​បំរួល​នៃសេ​ដ្ឋកិច្ច​ពិភព​លោក និង​ក្នុងប្រទេសសំដៅ​ទប់ទល់និងមានវិធានការ​ដោះស្រាយបន្ទាន់។ នាយក​រដ្ឋ មន្ត្រី​បាន​ក្រើន​រំលឹក​ដល់​ការធានាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិតអតិផរណា និងធានាតុល្យភាព​ចំណាយ​ចំណូលថវិការ។

នា​យករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានក្រើនរំលឹកក្រសួង​ស្ថាប័ននានា បង្កើន​រាល់វិធាន​ការសំដៅធានា​ឲ្យប្រជា​ជន​បាន​ទទួលបុណ្យតេត​ប្រពៃណីវៀត​ណាម ដោយសប្បាយរីករាយ។ រួមជាមួយ​គ្នា​នោះ អនុវត្ត​ប្រកប​ដោយជោគ​ជ័យ នូវគោល​នយោបាយថែទាំមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ និង​រៀប​ចំមធ្យោបាយ​ដឹកជញ្ជូន​សំដៅ ឆ្លើយតបតម្រូវការធ្វើដំណើរទៅវិញ ទៅមក​របស់​ប្រជាជន​ជាពិសេស​គឺមុខ​សញ្ញា​កម្ម​ករ ដោយ​ផ្សាភ្ជាប់ជាមួយនឹងការធានា សណ្តាប់ធ្នាប់សង្គមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ