10/01/2016 12:36 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០ដើរ​ឈាន​មុខបណ្តា​ប្រទេស​អាស៊ាន​លើវិស័យ​មាន​ប្រៀប​ខ្លាំង​

វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០នឹងដើរឈានមុខ បណ្តាប្រ​ទេសអាស៊ានលើវិស័យមានប្រៀបខ្លាំង។ នេះជា​ខ្លឹម​សារ​ ដែលបានលើកយកមក ពិភាគ្សាក្នុងយុទ្ធសាស្ត្រទូទៅធ្វើសមាហរណកម្ម​អន្តរជាតិដល់ឆ្នាំ២០២០ ទស្សន វិស័យ​ដល់​ឆ្នាំ២០៣០ ដែលទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត។ តាម​នោះ គោល​ដៅទូទៅនៃ​ការធ្វើ​សមាហរណកម្ម​អន្តរជាតិ​ដល់ឆ្នាំ២០៣០ គឺរួម​ចំណែកបង្កើនកម្លាំងពលំជាតិ ដើម្បី​នាំប្រទេស​ជាតិ​ក្លាយ​ទៅជា​ប្រទេស​ឧស្សា​ហកម្ម តាមទិសទំនើបយ៉ាងឆាប់រហ័ស។

​ស្តីពីកម្រិតធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ​២០២០ ដើរទាន់​ជាមួយនឹងប្រទេស​អាស៊ាន-6 និងដល់​ឆ្នាំ២០២៥ រត់ទាន់បណ្តា​ប្រទេសអាស៊ាន-4 និងដល់ឆ្នាំ​២០៣០ ដើរឈានមុខនៃក្រុមប្រទេសអាស៊ាន​លើ វិស័យ​ដែល​វៀតណាមមានប្រៀបខ្លាំង។

​ដើម្បីសម្រេចបាននូវគោលដៅពោលខាងលើ វៀតណាមនិងអនុវត្តដោយ ព្រមៗគ្នារាល់ដំណោះស្រាយ ដូចជាកែ​ប្រែ​យន្តការ កែទម្រង់រដ្ឋបាល កែលំអរ បរិស្ថានទាក់ទាញវិនិយោគជាដើម។ ក្នុងការធ្វើសមាហរណកម្ម​នយោបាយ​ការពារជាតិ សន្តិសុខ វៀតណាមនឹងជម្រុញ និងធ្វើឲ្យស៊ីជម្រៅថែម​ទៀត ទំនាក់​ទំនងជាមួយដៃគូ ជាពិ​សេស​គឺ​ដៃគូ​មាន​សារៈ​សំខាន់ពិសេស និងសកម្មចូលរួម បណ្តាយន្តការពហុភាគីជាដើម៕

 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ