10/03/2015 11:28 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងសម្រេចការងារត្រៀមរៀបចំអោយ IPU


សម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម


 
ថ្លែងមតិនៅក្នុងពិធីបើកសម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី៩​ខែ​មិនា ឆ្នាំ២០១៥ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានស្នើ៖ គណៈចាត់តាំង IPU ១៣២​ ត្រូវខំ​ប្រឹង​ប្រែងសម្រេច​រាល់ការងារនៅ សល់ រួមសហការជាមួយលេខាធិការដ្ឋាន របស់ IPU គ្រប់ក្រសួង​ ស្ថាប័ន  និង​ទីក្រុង​ហាណូយ រៀបចំ IPU ប្រកបដោយជោគជ័យ ​រួមចំណែកលើកកំពស់តួនាទី របស់វៀតណាមនិង​រដ្ឋ​សភា​វៀតណាមលើឆាក​អន្តរជាតិ។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖

"ជាប្រទេសម្ចាស់ផ្ទះ យើងត្រូវផ្សាយរូបភាពទឹកដី មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌និងប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ និងនេះក៏គឺជាឱកាស​ដើម្បី​យើងបញ្ជាក់ជាសមាជិកសកម្ម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។​ ខ្ញុំស្នើគណៈចាត់តាំងគ្រប់ជាន់​ថ្នាក់​ត្រូវ​សកម្ម សម្រេចការងារនៅសល់។ ទន្ទឹមនឹងនោះ ​បណ្ដាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដែល​អនុម័​​ត​​នៅក្នុងជំនួប ពិភាក្សាជំនាញ ត្រូវបង្ហាញច្បាស់នូវគោលជំហរស្នេហាសន្តិភាព ប្រពៃណី​ វប្បធម៌​ប្រវត្តិសាស្ត្រដ៏អង់អាច​ក្លា​ហានរបស់ប្រជាជនវៀតណាម ការរួសរាយ​រ៉ាក់ទាក់ ស្មារតីសហប្រតិបត្តិការ ​បើក​ទូ​លាយ​ទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។”

ក៏ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ​បានផ្តល់មតិ​ចំពោះ​ការ​ត្រៀម​រៀប​ចំអោយមហាសន្និបាត IPU លើកទី១៣២ ​៕ 

 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ