01/01/2015 16:24 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន

 នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខា​លើក​ម្មវិធីសហការ​រវាង​គណៈ​អចិន្រ្តៃ​​នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជាមួយអង្គ​ប្រធាន​មជ្ឈឹម​សម្ព័ន្ធ​សមាគម​នារីវៀតណាម។កម្មវិធីនេះគឺសំដៅបង្កើនកិច្ចសហការដ៏ស្អិតរមួតរវាងស្ថាប័នទាំង២នេះក្នុងការ​សេ​នា​ធិ​ការ​អំពីការងារកម្មាភិបាលនារី រួមចំណែកបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន​គ្រប់​​ជាន់​ថ្នាក់​អាណត្តិ២០១៦-២០២១។ ភាគីទាំង២នឹងសហការក្នុងការឧទ្ទេសនាមប្រភពធន​ធាន​មនុស្ស​ជា​នា​រី ​ចូលរួមក្នុងការឈរឈ្មោះតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ លើកកំពស់សមត្ថភាព​របស់​​កម្មាភិបាលជានារី និងកសាងបណ្ដាញកម្មាភិបាលជានារីទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ