24/09/2016 10:45 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល


វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល​

នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅខាង​ក្រៅកិច្ច​ប្រជុំ លើក​ទី៧១ ក្រុម​ប្រឹក្សាអង្គការ​សហ​ប្រជាជាតិ នៅទី​ក្រុង New York (អាមេរិក) បាន​ប្រព្រឹត្តទៅកិច្ច​ប្រជុំកំពូល រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៣០ទិវា​អង្គការ​សហប្រជា​ជាតិ ​អនុម័ត​លើសេចក្ដី​ថ្លែង​ការណ៍​ ស្ដីអំពី​សិទ្ធិ​អភិវឌ្ឍន៍ ក្រោម​អធិបតី​ភាព​ប្រធាន​ក្រុម​ប្រឹក្សា​អង្គការ​សហប្រ​ជាជាតិ។

​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម​ លោក Pham Binh Minh បាន​លើក​​ច្បាស់​ថា៖ សិទ្ធិ​ចូល​រួមក្នុង​ដំណើការ​អភិវឌ្ឍន៍​ និង​ទទួលបាន​សមិទ្ធិផល​នានា​ក្នុង​ដំណើការ​អភិវឌ្ឍន៍​នេះគឺ​ជាសិទ្ធិ​ជាសារវ័ន្ត​ របស់មនុស្ស។ ឧបនាយក​រដ្ឋមន្ត្រីក៏​បាន​សង្កត់​ធ្ងន់​ថា៖ វៀត​ណាម​បាន​និង​កំពុង​ខំប្រឹង​ប្រែង​ធានា​​សិទ្ធិ​អភិវឌ្ឍន៍​សំរាប់​ប្រជាជន​គ្រប់​រូប បញ្ជូល​សិទ្ធិអភិវឌ្ឍន៍ក្នុងគ្រប់គោលការណ៍​គោល​នយោបាយ។ លោក​បាន​​អះអាង​ថែម​ទៀត​ថា៖ វៀតណាម​សូមសន្យា​អនុវត្ត​យ៉ាង​ម៉​ត់​ចត់ ក​ម្មវិធីរ​បៀប​វារះ​ ២០៣០ ស្ដីអំ​ពីកា​រ​អភិវឌ្ឍន៍​ចីរភាព ត្រៀម​ខ្លួន​ជា​ស្រេច​សហប្រតិបត្តិការជាមួ​យអ​ង្គការសហប្រ​ជាជា​តិ និង ប្រទេ​ស​នានា ដើម្បី​ជំរុញ​​​សិទ្ធិ​អភិវឌ្ឍន៍ របស់​ប្រទេស​ទាំង​ឡាយ និង ប្រជាជនគ្រប់រូ​ប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ