04/11/2014 09:57 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៩ លាននាក់នាឆ្នាំ២០២០


វៀតណាមខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩លាននាក់នាឆ្នាំ២០២០

នៅទីក្រុងឡុង (អង់គ្លេស) នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងវប្បធម៌​កីឡា​ និងទេសចរណ៍​វៀត​ណាម បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់​គ្លេសនិងអៀក​ឡង់​ខាង​ជើង​ រៀបចំសន្និសីទពន្លឿនទេសចរណ៍នៅទីផ្សារអឺរ៉ុប។

ដំណាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានឧទ្ទេសនាមអំពីផែនការជំរុញទេស​ចរណ៍​នៅ​ទី​ផ្សារ​អឺរ៉ុបក្នុង ដំណាក់កាល២០១៥-២០១៧ ដែលក្នុងនោះ​សង្កត់​ធ្ងន់ដល់​ការ​រៀបចំបណ្ដា​កម្មវិធី​​ឧទ្ទេសនាមជាប្រចាំឆ្នាំ អំពីទីមកដល់​ និងផលិតផលទេសចរណ៍​របស់វៀតណាម ផ្សព្វ​ផ្សាយ​​ទេសចរណ៍ ដោយ​ផ្សាភ្ជាប់ជាមួយបណ្ដាព្រឹត្តិការណ៍​នយោបាយ ការទូត សេដ្ឋកិច្ច។ មតិ​ជាច្រើន​បានចាត់ទុកថា៖​ត្រូវមាន​យន្តការសម្របសម្រួលកម្មភាពផ្សព្វផ្សាយ​ទេសចរណ៍​វៀត​ណាម នៅអឺរ៉ុប ។

​ក្រៅពីនោះ សន្និសីទក៏ទទួលបានមតិជាច្រើនពីបណ្ដាអង្គភាពអាជីវកម្មទេសចរណ៍​បរទេស។ អនុ​រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Ho Anh Tuan បានសង្កត់​ធ្ងន់​ថា៖ ដើម្បីបើកទូលាយទីផ្សារទេសចរណ៍​នៅអឺរ៉ុប​ ក្រសួង​វប្បធម៌​កីឡា​និងទេសចរណ៍​នឹង​បង្កើត​គណៈកម្មការសម្របសម្រួល​យ៉ាង​ឆាប់ៗ​ ដើម្បីលាត​ត្រដាងអនុវត្តផែនការ ដំណាក់​កាល​ ២០១៥-២០១៧​ រួមចំណែក​អនុវត្តគោលដៅ ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៩លាន​នាក់ នាឆ្នាំ២០២០៕

 តាម VOV5 - វិទ្យុសម្លេងវៀត​ណាម 

បណ្តាព័ត៌មានបានផ្សាយ