01/03/2016 10:12 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦


វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦

នាព្រឹកថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក​Nguyen Tan Dung រដ្ឋាភិបាល​វៀត​​ណាម បានដំណើរកិច្ចប្រជុំប្រចាំខែកុម្ភះឆ្នាំ​២០១៦។ ថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានវាយតំ​លៃថា​៖ ស្នាដៃសំខាន់បំផុតក្នុងឆ្នាំ២០១៥នេះ គឺកំរិតកំណើន GDPទទួលបានជាង​៦,៦៨%​។ ក្នុង​​ស្មារតី​នេះ  លោក Nguyen Tan Dung បានក្រើនរំលឹកបណ្ដាសមាជិក​ រដ្ឋាភិបាលម្នាក់ៗ ត្រូវ​ខំប្រឹង​ប្រែង​លើក​កំព​ស់​គោល​ដៅពី​៦,៧% ឡើងដល់៧%​ក្នុង​ឆ្នាំ២០១៦ ផ្អែកទៅ​លើមូលដ្ឋាន​ខឿន​សេដ្ឋកិច្ច កំពុងស្ដាឡើងវិញ ក្នុង​ឆ្នាំ​២០១៥​ និងបណ្ដាឆ្នាំជាបន្តបន្ទាប់។

​ស្ដីអំពីស្ថានភាពក្នុងរយៈពេល២ខែដើមឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក​ Nguyen TanDung បាន​វាយ​តំលៃថា៖ ទោះ​បី​ជារយៈ​ពេលសំរាក​បុណ្យចូលឆ្នាំថ្មីប្រ​ពៃណីវែង​៩ថ្ងៃក្តី ប៉ុន្តែ​ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ប្រទេស​ជាតិ​បន្ត​ទទួល​បាន​សមិទ្ធិផល​សកម្មជាច្រើន លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបាន​ស្នើ​អោយស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ និងតំបន់ បន្តយកចិត្តទុកដាក់​ថែម​ទៀត ចំពោះភារកិច្ចកែលំអរបែប​ផែន បង្កើតបរិយាកាសវិនិយោគ អាជីវកម្ម កាន់​​តែបើក​ទូលាយ ងាយស្រួលជាង​ពីមួយថ្ងៃទៅ​មួយថ្ងៃ ឆ្លៀត​យក​គ្រប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ​ដែល​ទើប​នឹង​បាន​​​ចុះហត្ថលេខា ដើម្បីបង្កើនការទាក់ទាញវិនិយោគ អភិវ​ឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ