25/09/2016 10:52 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង​ប្រភព​ធន​ធាន​មនុស្ស​គុណភាព​សំរាប់​ខឿន​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​


វៀតណាមខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលផ្គត់ផ្គងប្រភពធនធានមនុស្សគុណភាពសំរាប់ខឿនសេដ្ឋកិច្ចឌីជីថលពិភពលោក

នាព្រឹកថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​ និង មានបទថ្លែងមតិ​នៅវេទិកាជាន់ខ្ពស់​បច្ចេក​វិទ្យាព័ត៍មាន និង ទូរគមនាគមន៍ ២០១៦​ ( Vietnam ICT Summit 2016)។ វេទិ​កាឆ្នាំនេះ​មានប្រធានបទ​៖ បដិវត្តន៍​ឌីជីថល ​-ឱកាស​និង​ការ​លំ​បាក​​​សាកល្បង​។ ថ្លែង​មតិនៅ​ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយ​តំលៃថា​៖ វេទិកា​បាន​រួម​​ចំណែកជាក់​ស្ដែង ប្រសិទ្ធិភាព ចូល​ក្នុងការកសាង​យុទ្ធសាស្ត្រ គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍន៍​ អនុវត្តបច្ចេកវិទ្យាព័ត៌មាន បំរើបុព្វ​ហេតុផ្លាស់ប្តូរ​ថ្មី ធ្វើសមាហរណ​កម្ម និង​អភិវឌ្ឍន៍​របស់វៀត​ណាម។​ នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បាន​អោយដឹងថា៖

​ “​ក្នុងសភាពការណ៍នេះ វៀតណាមកំពុងធ្វើសមាហរណកម្មស៊ីជំរៅ និងទូលំទូ​លាយ វៀតណាម​កំពុង​អនុវត្ត​យ៉ាង​ខ្លាំង ដំណើរ​ការ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើងវិញ និង​ ផ្លាស់​ប្តូរថ្មីរូប​សណ្ឋានកំ​ណើន។ ខ្ញុំ​ជឿ​ជា​ក់​​ថា៖ ទោះ​បីជាវៀត​ណាម​ចាប់ផ្តើមក្រោយ​គេក៏​ដោយ ប៉ុន្តែ យើងក្តាប់ជាប់បាន​ឱកាស និង​មានយុទ្ធ​សាស្ត្រ​​ត្រឹមត្រូវ មានសក​ម្មភាព​ជាក់ស្ដែង​ ទាន់ពេល​វេលា​ នឹង​ទទួលបាន​ជោគជ័យ៕​”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ