02/09/2016 11:37 GMT+7 Email Print Like 0

វៀតណាមខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយក្នុង Top ៤ប្រទេសឈានមុខក្នុងអាស៊ានអំពីបរិយាកាសវិនិយោគ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

​ក្នុងសម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម នា​រសៀល​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បណ្ដាសមាជិករដ្ឋាភិបាលបានពិភាក្សាអំពីស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ចក្នុងខែសីហានិងឆ្នាំ២០១៦ទាំងមូល។ តាម​​របាយការណ៍​របស់ក្រសួងផែនការនិងវិនិយោគថា៖ សន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុង៨ខែកន្លង​ទៅកើន១,៩១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។  ទុនវិនិយោគពី​បរទេសបានចុះបញ្ជីទទួលបានជាង ១៤ ពាន់លានដុល្លារអាមេរិក។ ធ្វើការសន្និដ្ឋានកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖​វៀតណាមដាក់គោលដៅក្លាយទៅជាប្រទេសមួយក្នុង Top ៤ ប្រទេសឈានទៅ​មុខនៅអាស៊ាន អំពីបរិយាកាសវិនិយោគ៖

“ ខ្ញុំបានស្នើអោយ​រដ្ឋមន្ត្រីគ្រប់រូប​ត្រូវវាយតំលៃ ពិនិត្យឡើងវិញខឿនសេដ្ឋកិច្ច។ នេះក៏គឺជាមូលដ្ឋានដើម្បីរដ្ឋាភិបាលបញ្ជាណែនាំប្រកបដោយល្អប្រសើរជាង។ យើងត្រូវធ្វើការងារនេះតាមរបៀបរៀបរយនាំមកនូវ​ផល​ប្រយោជន៍ច្រើនបំផុតសំរាប់​រដ្ឋ ធានាសមភាពរវាងវិនិយោគិននានា បង្កើតទំនុកទុកចិត្តក្នុងសង្គម​៕​”​

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ