30/10/2018 09:20 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ


 (រូបថត៖ TTXVN) 

 ការវិនិយោគ​សារធារណៈគឺជាវិស័យដ៏សំខាន់ក្នុងភារកិច្ចអភិវឌ្ឍន៍សេដ្ឋ សង្គមរបស់វៀតណាម។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ វៀតណាម បានអនុត្តន៍ការផ្លាស់ប្ដូរថ្មី ​និងរៀបចំរចនាសម្ព័ន្ធការ​វិនិ​យោគសារធារណៈ​ឡើងវិញ​ សំដៅរួមចំណែកអនុ​វត្តន៍ដោយជោគជ័យ នូវរាល់​ភារកិច្ច ​ជាមួយស្មារតី​៖ ផ្លាស់ប្ដូ​រថ្មី ច្នៃប្រឌិត កំណើន​សេដ្ឋកិច្ច​​ដោយ​ចីរភាព និងឆាប់រហ័ស​ផង​ដែរ។
 
លទ្ធផល​អំ​ពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨ បានសរឲ្យឃើញថា កំណើន GDP ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៨ ​ទទួលបាន ៦,៩៨% ដោយមាន​ការចូលរួម​ចំណែកយ៉ាងធំធេង នៃការសុក្រឹតការ​វិនិយោគសារធារណៈ​របស់​​វៀត​​ណាម។ ទន្ទឹមនឹងការដែល ច្បាប់សាធារណៈបាន​ចូលជាធរមាន​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នោះ ​រដ្ឋាភិបាលវៀតណាម បានពង្រឹង​ការបញ្ជា​ណែនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ក្នុងការលាត​អនុវត្តន៍​​​​ជាក់​ស្ដែងការ​បែងចែក ប្រគល់ និងអនុវត្តន៍ឲ្យបានល្អ នូវផែនការ​វិនិយោគ​សាធារណៈ​រយៈពេល​មធ្យម​។
 
លទ្ធផល​ជាវិជ្ជមានមួយចំនួនក្នុងការ រៀបចំរចនា​សម្ព័ន្ធការវិនិយោគសាធា​រណៈឡើង​វិញ​

ឆ្លងកាត់​អស់​រយៈពេល​ ៣ ឆ្នាំ អនុវត្តន៍ភារកិច្ច​រៀបចំរចនាសម្ព័ន្ធការវិនិយោគសាធារ​ណៈនោះ​ វៀតណាម​ទទួល​បានសមិទ្ធផ​លគួរ​​ឱ្យ​កត់សម្គាល់​ជាច្រើន​។ រចនាសម្ព័នទុនវិ​និយោគសារធារណៈបានផ្ទេរប្ដូរ​តាមទិស​ដៅសម​ស្រប​ជាង​មុន ចំពោះ​ការ​តម្រង់ទិស​ដៅវិនិយោគ​ក្នុងដំណាក់កាលពីឆ្នាំ ២០១៦ដល់​ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ​ប្រសិទ្ធភាព​វិនិយោគ​​ទុននៃខឿន​សេដ្ឋកិច្ចទាំងមូលបានកើនឡើងជា​ជំហានដំបូង ការប្រើប្រាស់​ទុនវិនិយោគ​សង្គម​និយាយ​​រួម និងទុនវិនិយោគ​សារធារណៈនិយាយដោយឡែកក៏ត្រូវបា​ន​កែលម្អផងដែរ។ លោ​ក Pham Tat Thang សមាជិក​ស​ភាមណ្ឌលខេត្ត Vinh L​ong បានចាត់ទុកថា ​“ ខ្ញុំវាយត​ម្លៃខ្ព​ស់ចំពោះការខិ​តខំ​ប្រឹង​ប្រែង​របស់​​រដ្ឋាភិបាលក្នុងរយៈ​ពេលកន្លង​ទៅ។ ឆ្លងកាត់ ៣ ឆ្នាំ អនុវត្ត​ន៍ជាក់ស្ដែង ផែនការ​វិនិយោគ​សារធារណៈ​ រយៈ​ពេលមធ្យមនោះរដ្ឋាភិបា​ល និងក្រសួង ​ស្ថាប័ន ​និងមូលដ្ឋាននានាបានអនុត្ត​ន៍រាល់​ភារកិច្ច គោល​ដៅនៃ​សេចក្ដី​សម្រេចចិត្តលេខ ២​៦ របស់រដ្ឋសភាយ៉ាងម៉ឹងម៉ាត់ ដោយ​ទទួលបានលទ្ធផល​ជា​វិជ្ជមាន និងគួរ​ឲ្យកត់សម្គាល់​ជាច្រើន។ ​គោលដៅរៀបចំរចនាសម្ព័ន្ធឡើង​វិញ និងលើក​កម្ពស់​ប្រសិទ្ធភាព​នូវទុន​វិនិយោគ​សារធារណៈ​​គឺទទួលបានលទ្ធផលវិ​ជ្ជមានជាជំហានដំ​បូងផង​ដែរ”។
 
ជំនះពុះពារលើការលំបាក សាកល្បង ប្រើប្រាស់ប្រភពទុនវិនិយោគប្រកបដោយប្រសិទ្ធភាព

​ក្រោយ​រយៈពេល ៣ ឆ្នាំ ​អនុវត្តន៍ជាក់ស្ដែងច្បាប់វិនិយោគសារធារណៈ និងសេច​ក្ដីសម្រេចចិត្តរបស់​រដ្ឋសភា ជាមួយ​នឹង​ភាពម្ខាស់​ការ​យ៉ាងសកម្មរបស់​រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានោះ វិ​ន័យក្នុង​ការគ្រប់​គ្រង​ការ​វិនិយោគ​ត្រូវ​​បាន​បង្កើន  តុល្យភាពម៉ាក្រូសេដ្ឋកិច្ចក៏ត្រូវបានរក្សាយ៉ាងរឹងមាំ។ ស្ដីពីការអនុវត្តន៍​ការរៀប​ចំ​រចនា​សម្ព័ន្ធ​វិនិយោគ​ឡើង​វិញនោះ លោកស្រី Vu Thi Luu Mai សមាជិការសភាមណ្ឌ​លទីក្រុងហាណូយបានឲ្យដឹង​ថា៖

“យើង​ចាំបាច់ត្រូវផ្លាស់ប្ដូរការបែងចែកប្រភពកម្លាំងយ៉ាងប្ដូរផ្ដាច់ ហើយ តាមនោះ គប្បី​គោរព​សណ្ដាប់​ធ្នាប់ក្នុង​ការផ្ដល់អាទិភាព​ ដែលបានចែងក្នុង​ច្បាប់។ ការ​រៀបចំ​គម្រោង​ការនានា​គប្បីមាន​ការរួម​សហការ​យ៉ាងជិត​ស្និទ្ធិ រ​វាងមូលដ្ឋាននានា ដើម្បីផ​លប្រយោជន៍ដូច​គ្នា។ យកចិត្ត​ទុកដាក់​ថែមទៀត​ចំពោះការ​រៀបចំ​ផែន​ការ​មេ ដើម្បីបង្កើតគម្រោងការប្រក​បដោយប្រសិទ្ធភាពផ​ងដែរ”។​

លើស​ពីនេះទៀត​ ក្រសួង ស្ថាប័ននិងមូលដ្ឋាន​នានា នៅតែជួបការលំបាកក្នុង​ការសុក្រឹតបែបប​ទ និងជ្រើស​រើស​គម្រោង​ការសមស្រប ដើម្បីដាក់បញ្ជូលក្នុងផែនការវិនិយោគ​រយៈពេល​មធ្យម។ លោក Nguyen Thanh Hien សមាជិក​​សភាមណ្ឌល​ខេត្ត Nghe An បានចា​ត់ទុក​ថា៖ “ការប្រគល់​ផែនការទុននៅតែមានភាពយឺតយ៉ាវ​នៅ​ឡើយ​ ដោយមិននទាន់ធានាបាននូវ​ស្ថិរភាព ហើយ​ជះឥទ្ធិពល​ដល់ល្បឿនគម្រោង​ការ និង​ប្រសិទ្ធភាព​នៃ​ប្រភព​​ទុន​វិនិយោគ អត្រាបើ​កប្រាក់ចំណាយនៅតែទាប ​ព្រមទាំងល្បឿននៃ​គ​ម្រោង​ការ​ថ្នាក់​ជាតិ​សំខាន់ៗ​មិន​​ទា​​ន់​ឆ្លើយ​តបនឹងតម្រូវការនៅឡើយ។​ ហេតុដូច្នេះ​ ខ្ញុំស្នើឲ្យ​រដ្ឋាភិបាល​ គ​ប្បីមាន​ដំណោះ​ស្រាយ​យ៉ាង​ខ្លាំង​ក្លាថែម​​​ទៀត​ ដោយបំភ្លឺនូវភារកិច្ចរ​បស់អង្គការ​ បុគ្គល ដែល​ទាក់​ទឹននឹង​ដំណើរការ​វិនិយោ​គសារធារណៈ និង​​ប្រសិទ្ធភាព​​នៃគម្រោងការនីមួយ​ៗផងដែរ”។

នាពេល​​ខាងមុខ រដ្ឋសភា រដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន នានា នឹងបន្តអនុវត្តន៍ការរៀបចំ និងបែង​ចែក​ទុន​​អាទិភាព​យ៉ាងខ្លាំងក្លាបន្ថែមទៀត សម្រាប់តំបន់ និ​ងមូលដ្ឋានដែលជួបការ​លំបាក​។ ពិសេស​គឺកសាង​បញ្ជីរាយ​​នាមយ៉ាងត្រឹមត្រូវ និងប្រើប្រាស់ប្រភព​ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវ​ការ (ODA) ប្រកបដោយ​ប្រសិទ្ធភាព​ផ​ងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ