21/05/2018 09:26 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន


 វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន

បណ្តាសហគ្រាស​វៀតណាម កំពុងជម្រុញកា​រខិតខំប្រឹងប្រែងក្នុងការផ្សព្វ​ផ្សាយ កសិផលនៅ​ទីផ្សា​រ​​ជប៉ុន ក្នុង​ក្រប​ខ័ណ្ឌ​ពិធីបុណ្យ​វៀត​ណាម​លើកទី១០ (​ឆ្នាំ២០០៨ - ឆ្នាំ២០១៨)  ​ដែលកំពុង​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​ ២​ថ្ងៃ ចាប់​ពីថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែឧសភា ​នៅទីក្រុង​តូក្យូ។​
 
វៀតណាមត្រូវបានគេវាយ​តម្លៃ គឺមានប្រៀបខ្លាំងលើមុខទំនាញក​សិផល ដូចជា​ផ្លែឈើ ​កាហ្វេ ជាដើម។ល។​ ដូច្នេះហើយ​ នេះក៏ជាមុខ​ទំនាញសំខាន់ៗ ដែលត្រូវបានឧទ្ទេ​សនាម និងផ្សព្វផ្សាយនៅជប៉ុ​ននាពេល​ខាង​មុខ​។ នា​បច្ចុប្បន្ន​  វៀតណាមបាននាំចេញផ្លែឈើចំនួន ៣ ប្រភេ​ទចូលមកទីផ្សារជប៉ុន​ រួមមាន ផ្លែ​ស្រការ​នាគស​ ​និង​ ក្រហម និង ​ផ្លែចេក។ ឧត្តមភាពរ​បស់ផ្លែឈើវៀតណាមនៅទី​ផ្សារ​ជប៉ុន គឺ ពេលវាលា​ចំណាយ​សំរាប់ការ​ដឹក​​ជញ្ជូន​ខ្លី ពោ​លគឺចំណាយត្រឹមតែរយៈពេល​ ៦ ថ្ងៃ តែប៉ុណ្ណោះ ពីវៀត​ណាម​ ដល់​​ជប៉ុន​ ហេតុដូ​ច្នេះហើ​យ ធានា​មាន​ភាព​ស្រស់និង​ឆ្ងាញឲ្យផ្លែទាំងនេះផងដែរ។​ នាពេលខាងមុខ ​ជប៉ុន​ក៏ចង់​បញ្ជូន​ផ្លែឈើ​ររបស់​វៀត​ណាម​​ទៅ​កាន់​​ទីផ្សារ​ជប៉ុន​ដែរ​។
 
នាបច្ចុប្បន្ន វៀតណាម​មានផែនការឧទ្ទេសនាមបន្ថែមទៀតនូវផ្លែឈើផ្សេ​ងៗ​ ដូច​ជា ផ្លែមាន ផ្លែគូ​លែន សាវ​ម៉ាវ ​មង្ឃុតជាដើម ដល់ដៃគូជប៉ុន។ ភាគីទាំងពី​រកំពុងមានដំណើរកា​រចរចារ​គ្នា ដើម្បី​នាំចេញ​ផ្លែគូលែន​ទៅកាន់​ផ្សារ​ជប៉ុន​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ