23/01/2017 09:57 GMT+7 Email Print Like 0

វៀតណាមខិតខំប្រឹងប្រែងរួមជាប្រទេសក្នុងតំបន់កសាងសហគមន៍អាស៊ានរឹងមាំ


វៀតណាមខិតខំប្រឹងប្រែងរួមជាប្រទេសក្នុងតំបន់កសាងសហគមន៍អាស៊ានរឹងមាំ
នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៧ ក្នុងក្របខ័ណ្ឌនៃសន្និ​សីទ WEF នៅ​ទី​ក្រុង​ Davos ប្រទេសស្វីស​នោះ នាយ​រដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ចំនួន​២ ស្តីពី​អាស៊ាន​រួម​ទាំង​ទទួល​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) Angel Gurria និង​ប្រធាន​អង្គ​​ការ​ពន្លឿន​ពា​ណិជ្ជកម្ម​ជប៉ុន (JETRO) លោក Hiroyuki Ishige ។ នៅក្នុងបណ្តាកិច្ច​ប្រជុំ​ ស្តីពីអាស៊ាន លោក Nguyen Xuan Phuc បាន​ចាត់​ទុក​ថា អាស៊ាន​គប្បី​អនុវត្ត​ដំណើការ ​នៃ​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន​និង​ឆ្លៀត​យក​រាល់​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម (FTA) ជាមួយ​ដៃ​គូ​នានា​សំដៅ បង្កើត​ការ​ទាក់​ទាញ​វិនិយោគ​ចូល​ក្នុង​តំបន់​។
 
​ក្នុងជំនួប​ជាមួយអគ្គ​លេខាធិការ OECD Angle Guirria លោក Nguyen Xuan ​Phuc បាន​ស្នើឲ្យ OECD រួមសហការ និងជួយឧបត្ថម្ភ​វៀតណាម រៀបចំ​ប្រកប​ដោយ​ជោគ​ជ័យ​ឆ្នាំ APEC ២០១៧ និង​ចែករំលែក​ព័ត៌មាន​ទស្សនៈ អំពី​បញ្ហា​សេដ្ឋកិច្ច​សកល។ ​រីឯអគ្គលេខាធិការ​ OECD វិញ បានអះអាង​ថា​នឹង​គាំទ្រវៀត​ណាម លើ​បណ្តា​វិស័យ​ តាម​សំណើរ​របស់វៀតណាម។ ​នៅក្នុង​ជំនួប​ជាមួយ JETRO នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​ មានបំណង​ថា JETRO នឹង​រួមចំណែកជម្រុញទំនាក់ទំនងដៃគូ​ យុទ្ធសាស្ត្រវៀតណាម​-​ជប៉ុន​ឲ្យ កាន់​តែល្អ​ប្រសើ​រ​​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​ ​មុននឹង​ចាកចេញ​ពីប្រទេសស្វី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​​ទៅសាក​សួរសុខទុក្ខ និង​ជួបធ្វើការ​ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន Holcim ដែល​​ជា​សម្ព័​​ន្ធក្រុមហ៊ុន​ជួរមុខ របស់​ស្វីស​អំពី​សំភា​រៈសំ​ណង់​ផង​ដែរ​៕

 
តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 
បណ្តាព័ត៌មានបានផ្សាយ