02/04/2017 21:18 GMT+7 Email Print Like 0

វៀតណាមខិតខំជម្រុញគំនិតច្នៃប្រឌិតតភ្ជាប់អាស៊ាន


ប្រធានក្រុមការងារទទួលបន្ទុកគំនិតច្នៃប្រឌិតតភា្ជប់ អាស៊ាន (IAITF)
ថតរួបអនុស្សាវរីយ៍ (រូបថតៈĐỗ Quyên-TTXVN)

កិច្ចប្រជុំលើកទី៥១នៃក្រុមការងារទទួលបន្ទុកគំនិតច្នៃប្រឌិតតភា្ជប់អាស៊ាន (IAITF) បានប្រព្រឹត្តទៅនាថ្ងៃ​ទី៣១ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអាស៊ាន។ នេះជាកិច្ចប្រជុំដំបូងក្នុងអាណត្តិ​វៀតណាមកាន់ដំណែងជាប្រធាននៃក្រុមការងារនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ​លោក Nguyen Hoanh​ Nam បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃគំនិតច្នៃប្រឌិតតភ្ជាប់អាស៊ាន (IAI) ដែលជាក្របខ័ណ្ឌ​គោល​សម្រាប់ការបង្រួញគម្លាតអភិវឌ្ឍន៍ក្នុងប្លុកអាស៊ានក៏ដូចជារវាងអាស៊ានជាមួយប្រទេសដទៃ។

លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានអះអាងថា ក្នុងនាមជាប្រធានរបស់ក្រុមការងារ IAI ឆ្នាំ២០១៧នេះ វៀត​ណាម​នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការមេដែលតាមនោះ បង្កើតសន្ទុះវិវឌ្ឍន៍សម្រាប់បណ្តាឆ្នាំបន្តបន្ទាប់ទៀតផង។        ធ្វើការឆ្លើយសម្ភាសន៍នៅខាងក្រៅកិច្ចប្រជុំ លោក Nguyen​ Hoanh Nam បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧នេះ ក្នុងនាមជាប្រធានក្រុមការងារ វៀតណាមនឹងរឹតបន្តឹង​ កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានា ជាពិសេសគឺបណ្តាប្រទេស CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ានិងវៀតណាម) ដើម្បីកសាងយន្តការល្អបំផុតសម្រាប់អនុវត្តនូវគំនិតច្នៃប្រឌិតនេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ