09/05/2015 15:06 GMT+7 Email Print Like 0

វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១

តាមរបាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្ម​អន្តរជាតិ​នៃសមាគមពាណិជ្ជកម្មកូរ៉េខាង​ត្បូង​ដែល​បាន​ប្រកាសនាថ្ងៃទី៦​ឧសភាថា ក្នុងត្រីមាសទី១ឆ្នាំ២០១៥ វៀតណាមបានឈានឡើងក្លាយទៅជា​ទីផ្សារ​នាំ​ចេញ​ធំទី៣របស់កូរ៉េខាងត្បូងបន្ទាប់ចិននិងអាមេរិក។ របាយការណ៍​នេះបានចាត់ទុកថា ក្នុង​កាលៈ​ទេសៈ​ពាណិជ្ជ​កម្ម​​សកលលោ​កមានកំណើនយឺតយាវ ការដែលវៀតណាមក្លាយទៅជាទីផ្សារណាំចេញធំទី៣របស់កូរ៉េខាងត្បូងជា​ព្រឹត្តិការណ៍គួរឲ្យយកចិត្តទុកដាក់។​ ជាពិសេសគឺខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​(FTA) កូរ៉េខាងត្បូង-វៀតណាមទើបនឹងបានភាគីទាំងពីរចុះ​ហត្ថលេខាជាផ្លូវការ។ លោក Park Ji Eun អ្នកប្រមុខក្រុមស្រាវជ្រាវនៃវិទ្យាស្ថាន​ពោលខាងលើបានចាត់ទុកថា ខណៈដែល FTA កូរ៉េខាងត្បូង-វៀត​ណាម​មាន​​សុពលភាពនោះ​ការនាំចេញរបស់កូរ៉េខាងត្បូងទៅវៀតណាមនឹងបានកើន​ឡើង​គួរឲ្យកត់សម្គាល់និងវៀត​ណាម​​នឹងក្លាយទៅជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញជួរមុខរបស់កូរ៉េខាងត្បូង៕  
 
តាម ​VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ