01/09/2015 10:12 GMT+7 Email Print Like 0

វៀតណាមក្លាយទៅជាទីផ្សារធំទី៤របស់កូរ៉េខាងត្បូង


វៀតណាមក្លាយទៅជាទីផ្សារធំទី៤របស់កូរ៉េខាងត្បូង

វៀតណាមបានក្លាយទៅជាទីផ្សារបរទេសធំទី ៤ របស់កូរ៉េខាងត្បូងក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៥នេះ។ សម្ព័ន្ធ​សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងនិងអង្គការជំរុញពាណិជ្ជកម្ម វិនិយោគកូរ៉េខាងត្បូង បាន​ជូន​ដំណឹងនាថ្ងៃទី៣០សីហា អោយដឹងថា៖ ពីខែមករាដល់ខែកក្កដាឆ្នាំ ២០១៥ តំលៃប្រាក់​របស់ទំនិញកូរ៉េខាងត្បូងនាំចេញទៅវៀតណាម ទទួលបាន១៦,៣៥ពាន់លាន​ដុល្លារអាមេរិកហួសកំរិត ១៥,៤៨ ពាន់លានដុល្លារអាមេរិកដែលជាតំលៃប្រាក់ទំនិញនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ជប៉ុន។ នេះគឺជាលើកដំបូងហើយ​ដែលតំលៃប្រាក់នាំ​ចេញរបស់កូរ៉េខាងត្បូងទៅកាន់វៀតណាមច្រើនជាងទៅជប៉ុន។ អធិប្បាយអំពីស្ថាន​ភាពនេះ បណ្ដាមន្ត្រីកូរ៉េខាងត្បូង បានចាត់ទុកថា៖ ប្រទេសនេះបានបង្កើនការ​នាំចេញឧបករណ៍ទំនាក់ទំនងគ្មានខ្សែទៅវៀតណាម ជាង ២៩,៩% បើប្រៀបនឹង​រយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយការនាំចេញទៅជប៉ុនត្រូវថយចុះខ្លាំងដោយសារតំលៃប្រាក់យ៉ែនរបស់ជប៉ុននៅរក្សាកំរិតទាប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ