20/07/2018 14:32 GMT+7 Email Print Like 0

វៀតណាមកំពុងបំពេញឯកសារ CPTPP ដើម្បីដាក់ជូនរដ្ឋសភានៅចុងឆ្នាំ២០១៨នេះ


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

 នារសៀលថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុ​ងហាណូយ ក្រសួង​ការបរទេស​វៀត​ណាម បាន​រៀប​ចំសន្និសីទ​កាសែត​ប្រចាំខែ។​ អញ្ជើញឆ្លើយសំណួរស្តីពីកិច្ច​ព្រមព្រៀងគ្រប់ជ្រុងជ្រោយ និ​ងជឿនលឿនសម្រាប់ភា​ព ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (CPTPP) អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹង​ថា វៀតណាម​កំពុងរួមជាមួយប្រទេស​សមាជិក បំពេញបែបបទ​ដើម្បី​អនុវត្តន៍​តាមសេចក្តី​កំណត់របស់ប្រទេស​នីមួយៗ៖ “យោងតាម​ការកំណត់ កិច្ចព្រមព្រៀងគ្រប់​ជ្រុងជ្រោយនិងជឿន​លឿនសម្រាប់​ភាពជាដៃ​គូអន្តរ​ប៉ាស៊ីហ្វិក​ (CPTPP) នឹងមានសុពលភាពក្រោយរយៈពេល៦០​ថ្ងៃ នឹងមានប្រទេសសមា ជិកយ៉ាង​ហោចណាស់៦ប្រទេសបំពេញនូវបែប​បទអនុម័ត។ បច្ចុប្បន្ននេះ វៀតណាមកំពុងរួ​មជាមួយប្រទេសសមាជិក ​ដំណើរការ​បំពេញ​នូវបែបបទ​អនុម័ត CPTPP ឲ្យ សមស្របជាមួយសេចក្តីកំណត់​របស់ប្រទេសនីមួ​យៗ ដើម្បី​ឈានដល់​ការដាក់ឲ្យ​ដំណើរការកិច្ចព្រមព្រៀងនេះ។ ហើយសព្វថ្ងៃ​នេះ ក្រសួងឧស្សាហកម្មនិង​ពាណិជ្ជកម្មក៏​កំពុងបំពេញ​នូវសំណុំ​ឯកសារ​ ដើម្បីអាចដាក់ជូនរដ្ឋស​ភានៅក្នុងកិច្ចប្រជុំចុង​ឆ្នាំនេះ”​។
 
ក៏នៅក្នុងសន្និសីទកាសែតនេះ អ្នកនាំពា​ក្យក្រសួងការបរទេសវៀតណាម លោ​កស្រី Le Thi Thu Han​g​ បាន​ឲ្យដឹង​ថា វៀតណាមអបអរសាទរចំពោះ​ការដែលប្រធានា ធិបតីអាមេ​រិកលោក Donald​ Trump និង​ប្រធានា​ធិបតី​​រុស្ស៊ី លោក Vladimir Putin មានជំនួប​កំពូលក្នុង​ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  ​នៅទីក្រុង Hensinki ប្រទេស​ហ្វាំងឡង់នោះ។ វៀ​តណាមមានបំណង ចង់ឲ្យទំនាក់ទំនងរុស្ស៊ី-អា​មេរិក អភិវឌ្ឍន៍ប្រកប​ដោយ​ស្ថេរភាព​​នឹងរួមចំណែក​ទៅក្នុងសន្តិភាព សហប្រតិបត្តិ​ការនិងការអភិ វឌ្ឍលើពិភពលោ​ក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ