04/12/2015 15:06 GMT+7 Email Print Like 0

វៀតណាមកំពុងក្លាយជាទីផ្សារមួយ ​ទើប​លេច​ធ្លោ​​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែទាក់​ទាញ​

នៅវេទិកាវិនិយោគ​ពិភពលោកវៀតណាមឆ្នាំ​២០១៥ បាន​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​៣០ ខែកញ្ញា នៅ​ហា​ណូយ​ ដោយ​ក្រសួង​ផែន​ការ​ និង​វិនិយោគ​វៀត​ណាម និងទស្សន​វដ្តីហិរញ្ញ​វត្ថុ​អឺរ៉ុប (Euromoney​)សហ​ការ​រៀប​ចំ ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​បរ​ទេស​សុទ្ធ​តែ​វាយ​តម្លៃ​ខ្ពស់​ពី​បរិស្ថាន​វិនិយោគ​របស់​វៀត​ណាម ហើយឲ្យដឹងថាវៀតណាម​ កំពុងក្លាយជាទីផ្សារ​ថ្មី​មួយ ទើប​លេច​ធ្លោ​ពីមួយ​ថ្ងៃ​ទៅ​មួ​​យ​ថ្ងៃកាន់​តែទាក់​ទាញ​។

កំណើនចាប់អារម្មណ៍
ក្នុងវេទិការ រដ្ឋមន្រ្តីក្រសួង​ផែនការនិងវិនិយោគ ប៊ុយក្វាងវិញ ឲ្យដឹង​ថា៖ សព្វ​ថ្ងៃ ខឿន​សេដ្ឋកិច្ច​វៀត​ណាម​កំពុង​បោះ​ជំហាន​ចូលក្នុង​គន្លង​កំណើន​ថ្មី ជាមួយម៉ាក្រូសេដ្ឋកិច្ច​ស្ថេភាព កើន​រហ័ស​ជាង អតិផារណា​នៅ​កម្រិត​ទាប​និង​ឆ្ពោះទៅ​ទិសគោល​ដៅអភិវឌ្ឍន៍​និរន្តរភាព ដោយ​មាន GDP កើន៦,៥-៧%ក្នុង​ឆ្នាំ នៅ​ដំណាក់​កាល​២០១៦​-២០២០​។

សព្វថ្ងៃ សរុបទុនបានចុះឈ្មោះវិនិយោគបរទេសនៅ​វៀតណាម សម្រេចប្រមាណ២៧០ពាន់លាន​ដុល្លាអារមេរិក ដោយ​មាន​គម្រោងការជាង​១៩០០០គម្រោង កំពុងដំណើរការរបស់វិនិយោគិនមកពី១០៥ប្រទេស​និងក្នុង​តំបន់។ ចំនួន​ទុនដែលបាន​ចំណាយសម្រេច១៣៥​ពាន់លានដុល្លាអាមេរិក។ ក្នុងប្រាំបួនខែដើមឆ្នាំ​២០១៥ វិនិយោគ​ដោយ​បរទេស​ផ្ទាស់ ដែល​ប្រាក់ទុន​បានចុះឈ្មោះថ្មីៗនៅវៀត​ណាម គឺជាង១៧ពាន់លាន​អាមេរិក កើន៥៣%ប្រៀប​នឹង ពេល​វេលា​​ដូចគ្នាក្នុងឆ្នាំមុន និងចំនួនប្រាក់ទុនចំណាយ​សម្រេចជិត​១០ពាន់លានដុល្លា​អាមេរិក កើន​ឡើង​ជាង៨%​ប្រៀប​នឹង​ឆ្នាំ២០១៤។ សម្ព័ន្ធក្រុមហ៊ុនច្រើនប្រទេស ក្នុងនោះមាន​សម្ព័ន្ធក្រុមហ៊ុន​មកពីទ្វីប​អឺរ៉ុប កំពុង​វិនិយោគ​ពាណិជ្ជកម្ម​ មានប្រសិទ្ធភាពនៅវៀតណាម។


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ថ្លែងសុន្ទរកថានៅក្នុងវេទិកា។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វេទិកាទាក់ទាញការចូលរួមរបស់វិនិយោគិន សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចលំដាប់ពិភពលោកនិងតំបន់យ៉ាងកុះករ។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្លែងសុន្ទរកថាក្នុងវេទិកា លោក Tony Shale អគ្គក្រុមហ៊ុនទទួលប​ន្ទុកតំបន់ទ្វីប​អាស៊ីរបស់ Euromoney ឲ្យដឹង​ថា៖ វៀតណាម​កំពុងក្លាយជាទីផ្សារថ្មីមួយ ទើបលេចធ្លោទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងតំបន់ទ្វីប​អាស៊ី។

ដោយមាន​ទីតាំងភូមិសាស្រ្តងាយស្រួល ស្ថិតនៅមជ្ឈមណ្ឌល​តំបន់​អាស៊ី​អាគ្នេយ៍ ខឿន​សេដ្ឋកិច្ច​វៀត​ណាម​បាន​ទាញ​យក​យ៉ាង​ឆាប់រហ័ស នូវ​ឱកាស​អភិវឌ្ឍន៍។ ក្នុងពាក់​កណ្តាលនៃ​ដើម​ឆ្នាំ​២០១៥ សេដ្ឋកិច្ច​វៀត​ណាម​សម្រេច​កំ​ណើន​គួរ​ឲ្យចា​ប់​អារម្មណ៍​គឺ៦,២៨%។

ក្នុង​បរិបទ​នោះ វៀតណាមក៏កំពុងចូលរួមសមាហរណកម្ម កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្រ្ត អន្តរប៉ាស៊ីហ្វីក (TPP) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​(AEC)។

“បណ្តាកិច្ច​សន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុង​ការកែលម្អ​បរិស្ថានវិ​និយោគ​ពាណិជ្ជ​កម្ម​ និង​លើក​កម្ពស់​សមត្ថភាព​​ប្រកួត​ប្រជែង ជួយឲ្យ​វៀត​ណាម​សម្រេច​បាន​លទ្ធផល​គួរ ចំ​ណាប់​អារម្មណ៍​ក្នុងការ​ទាក់​ទាញ​ទុន​វិនិយោគ​” លោក​ Tony Shale មានប្រសាសន៍។

លោក Peter R Ryder អគ្គនាយកក្រុមហ៊ុន Indochina Capital Corporation បានមានវត្តមាននៅ​វៀត​ណាម ចាប់​ពី​ឆ្នាំ​១៩៩២ បញ្ជាក់ថា៖ “ក្នុង២៣ឆ្នាំកន្លង វៀតណាមបានអភិវឌ្ឍន៍យ៉ាងអស្ចារ្យ សេដ្ឋកិច្ច​មានពេល​អន់ថយ មាន​ពេល​លូត​លាស់ ប៉ុន្តែនិន្នាកាលរួម គឺបោះជំហានរឹងមាំ​និងឈានឡើង។ ប្រជាជនវៀ​ត​ណាមជាង​៩០%កំពុង​មាន​លក្ខណៈ​រស់​នៅខ្ពស់ជាងកាលពីថ្ងៃ ដែលខ្ញុំទើបមកដល់ទីនេះ។ នេះគឺជំហានអភិវឌ្ឍន៍​ជោគជ័យ”។

“ក្នុងសិក្ខាសាលាស្តីពីអាស៊ាននៅខេត្តក្វាង​ណាមថ្មីៗនេះ  មានការចូលរួមរបស់វិនិយោគិនបរទេសជា​ច្រើន ក្នុង​ពេល​សរុប​ចំនួនប្រាំមួយ​ម៉ោង គឺមានដល់​ប្រាំម៉ោងពិ​ភាក្សាជំ​វិញប្រធាន​បទវៀត​ណាម។ ប្រកា​រនោះ​ស​ឲ្យ​ឃើញ​វិនិយោគិន​បរទេស យកចិត្តទុកដាក់ដល់វៀតណាមយ៉ាងខ្លាំង” លោក Ryder មាន​ប្រសាសន៍។

ឯលោក Jonathan Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah និង VinaCapital ឲ្យដឹងថា សេដ្ឋកិច្ចវៀត​ណាម កំពុង​មួយ​ថ្ងៃ​ទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ សហគា្រសវិនិយោគបរទេស (FDI) កំពុង​តែ​បន្ត​មាន​និន្នការ​វិល​ត្រឡប់​មក​វៀត​ណាម។

ពិសេស ថ្មីៗនេះ វៀតណាមមានទំនាក់ទំនងប្រសើរជាមួយ ប្រទេសមហាអំណាចដូចជា៖ អាមេរិក ជប៉ុន។ល។ ប្រការ​នេះ មានន័យថា អាច​មាន​ឱកាស​ជា​ច្រើន​ដើម្បីវៀតណាមបើកទូលាយ វិនិយោគ​ជាមួយ​គោល​នយោបាយ​សេដ្ឋកិច្ច​តាម​ទិសដៅទីផ្សារ។

ត្រូវមានទស្សនៈវិស័យយូរអង្វែង
ទោះ​​បី​វាយតម្លៃវៀតណាមសម្រេច​បានសមិទ្ធផលជា​ច្រើន ទន្ទឹមនោះ គណៈប្រតិភូបរទេស​ក៏ឲ្យដឹងថា វៀត​ណាម​​នៅជាទីផ្សារ​ថ្មី​មួយ កំពុងតែលូតលាស់។ ដូច្នេះហើយ វៀតណាម​ត្រូវការមានទស្សនៈ​​វិស័យ​យូ​រអង្វែង ប៉ុន្តែ​កុំ​ប្រាថ្នា​​​ជោគជ័យ​ក្នុង​​រយៈពេលខ្លី។

លោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍ជាតិវៀតណាម (ADB) ឲ្យដឹងថា៖ ម៉ាក្រូសេដ្ឋកិច្ច​របស់​វៀត​ណាម​បាន​ស្ថេរភាព ប៉ុន្តែនៅមានឧបសគ្គ​មួយចំនួន លទ្ធភាពងាយរង​របួស ដោយ​ការ​ជះ​ឥទ្ធិពល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​​។ ពីដងជញ្ជីងទូទាត់ខាតបង់ ដងជញ្ជីងពាណិជ្ជកម្ម បានបម្រួញ​ចូល​មក។ នេះ​គឺជា​ប្រការ​ត្រូវ​ព្រួយ​ប្រារម្ភ ដោយ​គណនីទុននៅ​មិនទាន់មាន​ប្រភពឆ្លើយ​តបនឹង​តម្រូវការ។


គណៈប្រតិភូ ចូលរួមពិភាក្សាក្នុងវេទិកា។ រូបថត៖ Vietnam+

វេទិកាជាឱកាសផ្សព្វផ្សាយសាររបស់រដ្ឋាភិបាលវៀតណាម ស្តីពីបរិស្ថានវិនិយោគ
និងព័ត៌មានទាន់ពេលវេលា ស្តីពីឱកាសពាណិជ្ជកម្ម រវាងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន សហគ្រាស លើពិភពលោក។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​វេទិកា​ លោក​រដ្ឋមន្រ្តី​ ប៊ុយ​ក្វាង​វិញ​ឲ្យ​ដឹង​ថា​៖ វៀតណាម​កំពុង​ទិដ្ឋិនិយកម្ម​ផែន​ការ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​​​សង្គម​មួយ​​ជំហាន​​ទៅ​មួយ​​ជំហាន​ ទន្ទឹម​នោះ​ បង្កើត​បរិស្ថាន​​វិនិ​យោគ​ងាយ​ស្រួល​ជាង​ ទាក់ទាញ​​ចំពោះ​​វិនិ​យោគិន​អន្តរ​ជាតិ​​ជាង​។​
 
ដូច្នេះ​ហើយ​ ដោយ​ទម្រង់​ល្មម​បង្គួរ​នៃ​ទី​ផ្សា​រ​ហិរញ្ញ​វត្ថុ​​វៀតណាម​ ថ្មីៗ​នេះ​ វៀតណាម​​បា​ន​​ដាក់​​ចេញ​គោលន​យោបាយ​​ជា​ច្រើន​ ផ្លាស់​ប្តូរ​សម​ស្រប​នឹង​លក្ខន្តិកៈ​​អន្តរ​ជាតិ​​ដូច​ជា៖ ចុះ​ផ្សាយ​បទប្បញ្ញាតិ​​បន្ថយ​​ទូលាយ​ឲ្យ​វិនិ​យោគិន​​​បរទេស​ លើក​កម្ពស់​អត្រា​កម្មសិទ្ធិ​ពី​៤៩%​​ឡើង​ដល់​១០០% និង​ខ្លឹម​សារ​មាន​​លក្ខណៈ​​បើក​​ទូលាយ​ ហើយ​​បង្ក​លក្ខណៈ​ឲ្យ​សហគ្រាស​​បរទេស​​ចូល​រួម​។
 
លោក​វិញ​អះអាង​​ថា​ វៀតណាម​នឹង​បន្ត​កែ​ប្រែ​យន្តការ​ សុក្រិត្យ​ក្រប​ខណ្ឌ​ច្បាប់​សមស្រប់ នឹង​កិច្ច​សន្យា​អន្តរជាតិ​ ដែល​​វៀត​ណាម​​ចូល​រួម​ ការ​កសាង​ខឿន​សេដ្ឋកិច្ច​ទីផ្សារ​ពេញ​លេញ​ ក្នុង​នោះ​វិនិយោគិន​​បរទេស​​ ជា​​ចំណែក​សេដ្ឋកិច្ច​​មួយ​​ដ៏​យូរ​អង្វែង​។​

(លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង)
 

"សព្វថ្ងៃ ខឿនសេដ្ឋកិច្ចវៀតណាម កំពុងឈានចូលគន្លងកំណើនថ្មី ជា​មួយ​​ម៉ាក្រូសេដ្ឋកិច្ច​ស្ថេរភាព កំណើនរហ័សជាង អតិផារ​ណា​នៅ​កម្រិត​ទាប និងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍​និរន្តរភាព ដោយមាន GDP កើន​ពី៦,៥-៧%​ក្នុងឆ្នាំ នៅដំណាក់​កាល ២០១៦-២០២០ ។ តម្លៃ​ពាណិជ្ជ​កម្ម​កើនមធ្យម​ប្រហែល១២-១៥%ក្នុងឆ្នាំ ដល់ឆ្នាំ២០២០គិត​ស្មាន​​សម្រេច​៦០០ពាន់​លានដុល្លា​អាមេរិក។

ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមចំនួន៩០លាននាក់ បាន​លើក​កម្ពស់ កម្លាំងទិញ​និងទម្រង់​ទីផ្សារវៀត​ណាម មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​កើន​ឡើង គិតដល់​ចុងឆ្នាំ២០១៥  GDP មធ្យមសម្រេចប្រមាណ២.២៣០ដុល្លា​អាមេរិក​ក្នុងម្នាក់ គិតស្មើនឹងតម្លៃនៃកម្លាំងទិញ​(PPP) សម្រេច​លើស​៥.៦០០ដុល្លាអាមេរិក។

មកដល់​សព្វថ្ងៃ សរុបទុនដែលចុះឈ្មោះនៃវិនិយោគិនបរទេស(FDI) នៅ​វៀត​ណាម​សម្រេចប្រមាណ២៧០ពាន់លាន​ដុល្លាអាមេរិក  ដោយ​មាន​គម្រោង​ការ​ចំនួន១៩.០០០គម្រោង កំពុង​ដំណើរ​ការ​របស់​វិនិយោគិន​មក​ពី​១០៥​ប្រទេស​និងតំបន់ ចំនួនប្រាក់ទុនបានចំណាយ​សម្រេច១៣៥ពាន់​លាន​ដុល្លា​អាមេរិក។

ក្នុងប្រាំបួនខែដើមឆ្នាំ២០១៥ ទុន FDI បានចុះឈ្មោះថ្មីនៅវៀតណាម​គឺ១៧​ពាន់​លាន​ដុល្លាអាមេរិក កើន៥៣%ប្រៀប​នឹង​ពេល​វេលា​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន និងចំនួន​ទុន FDI ចំណាយ​សម្រេច១០ពាន់លានដុល្លាអាមេរិក កើន​ជាង​៨%​ប្រៀបនឹងឆ្នាំ២០១៥ ក្នុងនោះ​មានសម្ព័ន្ធ​ក្រុមហ៊ុន​មក​ពីទ្វីប​អឺរ៉ុប​កំពុង​វិនិយោគ ពាណិជ្ជកម្ម មានប្រសិទ្ធ​ភាព​នៅវៀត​ណាម”។

 

Vietnam+ /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ