10/09/2015 09:38 GMT+7 Email Print Like 0

វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍កសាងប្រព័ន្ធយន្តការគោលនយោបាយច្បាប់បំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មី


វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍កសាងប្រព័ន្ធយន្តការគោលនយោបាយច្បាប់បំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មីសមាហរណកម្មអន្តរជាតិ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី៨​ ខែកញ្ញ​ ឆ្នាំ២០១៥ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសន្ទនា​ជា​មួយ​ប្រធានធនាគារពិភពលោក (WB) លោក Jim Yong Kim។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា វៀតណាមមានបំណង WB បន្តជួយឧបត្ថម្ភ​វៀតណាមក្នុងដំណើរការកែលំអរប្រព័ន្ធគោលនយោបាយសេដ្ឋកិច្ចទីផ្សារបង្កើនទុនកម្ចីអាទិភាពជាដើម។ រីឯលោក Jim Yong Kim បានសង្កត់ធ្ងន់ថា WB យក​ចិត្តទុកដាក់និងពិនិត្យជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងឥទ្ធិពលនៃបំរ៉ែ​បំរួលអាកាសធាតុ។

បន្ទាប់នោះប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានចូលរួម​សិក្ខាសាលា​ដោយ WB រៀបចំដោយប្រធានបទតួនាទីកាន់តែកើនឡើងនៃ​រដ្ឋសភា​វៀតណាមចំពោះការអភិវឌ្ឍន៍នៃប្រទេសជាតិ។ លោក Nguyen Sinh Hung បានឲ្យដឹងថា ការយកចិត្តទុកដាក់ធំៗចំនួន២របស់វៀតណាមនា​បច្ចុប្បន្ន​គឺ​រក្សាសន្តិភាពធានាសន្តិសុខជាតិការពារអធិបតេយ្យភាពមាតុប្រទេសនិងទប់ទល់ល្អនឹងបំរ៉ែបំរួលអាកាសធាតុ។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បាន​ស្នើរថា៖ “បាតុភូតរបស់អាកាសធាតុបានបណ្ដាលឡើងទឹកជំនន់ស្រុតដីបំផ្លាញរាល់សមិទ្ធិផលវិនិយោគក្នុងការកាត់បន្ថយភាពក្រីក្រនៅវៀតណាម។​ យើងខ្ញុំបាន​អំពាវនាវ WB មានដំណោះស្រាយសមស្របដើម្បីប្រទេសមួយរួចផុតពីភាព​ក្រីក្រ​បន្តអភិវឌ្ឍន៍បង្កលក្ខណៈដើម្បី​វៀត​ណាម​រួមជាមួយពិភពលោកដោះស្រាយ​ដោយសន្តិវិធីជំលោះពិសេសគឺដោះស្រាយបំរ៉ែបំរួលអាកាសធាតុនិង​បង្ការ​ទប់ទល់នឹងគ្រោះធម្មជាតិក្លាយទៅជាកម្មវិធីដ៏ធំនៃពិភពលោក៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ