18/11/2015 09:57 GMT+7 Email Print Like 0

វៀតណាមកំពុងជាការជ្រើសរើសជួរមុខសំរាប់អង្គភាពអាជីវកម្មជប៉ុន


វៀតណាមកំពុងជាការជ្រើសរើសជួរមុខសំរាប់អង្គភាពអាជីវកម្មជប៉ុន

ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន សហការជាមួយធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) រៀប​ចំសិក្ខា​សាលា​ពន្លឿន​វិនិយោគ និងទេសចរណ៍ចាប់ពីថ្ងៃទី១៤ដល់១៦ខែវិច្ឆិកាឆ្នាំ២០១៥ នៅខេត្ត Gifu ដែលទាក់​ទាញ​ដំណាង​ជាង២០០នាក់​ចូលរួម។ ថ្លែងមតិនៅសិក្ខាសាលានេះ​ លោក Yuri Murase ប្រធានធនាគារ Juroku ជា​ធនាគារ​ធំមួយ​ ក្នុងចំណោមធនាគារធំបំផុតចំនួន១៥ នៅជប៉ុនបានសង្កត់ធ្ងន់ថា វៀតណាម​ជាការ​ជ្រើស​រើស​ជួរ​មុខ​របស់​អង្គភាព​អាជីវកម្ម​ជប៉ុន ទន្ទឹមនឹង​នោះបង្ហាញ​នូវសុទិដ្ធិនិយម​នាពេល​ខាងមុខ​គំរោងការ​ធំៗជាច្រើន​នឹងបាន​អនុវត្ត​ជាបន្តនៅវៀត​ណាម។ រីឯលោក Furuta អភិបាលខេត្ត Gifu បានសន្យារដ្ឋអំណាច និងអង្គភាពអាជីវកម្មខេត្ត Gifu នឹងអាទិភាពសហប្រតិបត្តិ​ការប្រកបដោយ​ប្រសិទ្ធភាព ជាមួយវៀតណាមនាពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ