29/11/2016 10:15 GMT+7 Email Print Like 0

វៀតណាមកំពុងក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរអាមេរិក


វៀតណាមកំពុងក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរអាមេរិក (VNA)

វៀតណាមកំពុងក្លាយទៅ​ជាទីកន្លែង​ទេសចរស៍ គួរឲ្យទាក់ទាញ​ចំពោះ​ប្រជាពល​រដ្ឋ​អាមេរិក​ដោយ​មាន​បរិមាណ​ភ្ញៀវ​ទេសចរ អាមេរិកចំនួន​៣៣​ហ្មឺន​នាក់ ក្នុងឆ្នាំ​២០១៥ កើន​ឡើង​៣៣% បើប្រៀបនឹងឆ្នាំ​២០១៤។​ តាម​របាយ ការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ទើបនឹងប្រកាសថា៖ ក្នុង​ឆ្នាំ​២០១៥ប្រជាពល​រដ្ឋ​អាមេរិក​ទៅទេសចរណ៍​នៅ​ឯបរទេស​ច្រើន​បំផុត ដោយ​មានចំនួន​​៧៤ លាននាក់ ក្នុង​នោះ វៀតណាម​គឺជាទីកន្លែងមក​ដល់គួរឲ្យ​ទាក់​ទាញ​។ លោក​ស្រី Kim Sykes តំណាងក្រុមហ៊ុនទេសចរណ៍ Carefree​ Vacations បានចាត់​ទុក​ថា៖ វៀតណាម​គឺជាទីកន្លែង​គួរឲ្យពេញ​និយម របស់​ភ្ញៀវទេសចរ ដែលមានអាយុពី ១៨ដល់​៣៥​ឆ្នាំ ដោយសារ​ដំណើរ​ទេសចរណ៍​ជាក់​ស្តែង នៅវៀតណាម​មានអត្ថប្រយោជន៍ ចំពោះចំនួនប្រាក់ដែលគេ​បានចំណាយ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ