08/03/2016 09:56 GMT+7 Email Print Like 0

វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំខាងមុខទទួលបាន៦,៥-៧%/ឆ្នាំ


វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៥ឆ្នាំខាងមុខទទួលបាន៦,៥-៧%/ឆ្នាំ

នាព្រឹកថ្ងៃទី៧ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ក្រោមអធិបតីភាពរបស់ប្រ​ធានរដ្ឋស​ភា លោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន​បើកសម័​យប្រជុំលើកទី៤៦ ស្ដាប់របាយការណ៍​វាយ​តំលៃ បំពេញ​បន្ថែម​ការអនុវត្ត​ផែន​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងរយៈពេល៥ឆ្នាំ ២០១១-២០១៥ ផែនកា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច ហិរញ្ញ​វត្ថុ វិនិយោគសាធារណះ និង​ផែនការប្រើ​ប្រាស់ដី​ធ្លី ពីឆ្នាំ​២០១៦ដល់ឆ្នាំ​២០២០។ បើក​សម័យ​ប្រ​ជុំ រដ្ឋ​មន្ត្រីក្រសួង​ផែន​ការ​ និងវិនិយោគវៀតណាម លោក Bui Quang Vinh បានជូនដំណឹង អំពីរបាយការណ៍​វាយ​តំលៃ បំពេញ​បន្ថែម​លទ្ធផល អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុង​រយៈ​ពេល​៥ឆ្នាំ ២០១១-២០១៥ ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច ហិរញ្ញ​វត្ថុ​ក្នុងរយៈពេល​៥ឆ្នាំ​ខាង​មុខ​នេះ ដែលក្នុងនោះ កំណត់​គោល​ដៅ​កំណើន​សេដ្ឋកិច្ច​គិត​ជាមធ្យម ក្នុងរយៈពេល៥ឆ្នាំត្រូវទទួលបាន ៦,៥-៧% / ឆ្នាំ។ នារសៀលថ្ងៃដដែល គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បានផ្តល់មតិចំពោះ​របាយការណ៍នានា របស់រដ្ឋាភិបាល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ