19/08/2020 15:29 GMT+7 Email Print Like 0

វៀតណាមការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទ

យោងតាមព័ត៌មានដំបូងពីភាគីម៉ាឡេស៊ីថា នាថ្ងៃទី១៦ សីហា នៅតំបន់ នាយសមុទ្រនៃរដ្ឋ Kelantan (ម៉ាឡេស៊ី) បានកើតមានករណីប៉ះពាល់គ្នារវាងស្ថាប័ននីតិប្រត្តិបត្តិច្បាប់សមុទ្រម៉ាឡេស៊ីជាមួយនាវានេសាទ២គ្រឿង របស់វៀតណាម ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។


នាថ្ងៃទី១៧ សីហា ឆ្លើយសំណួរពាក់ព័ន្ធដល់ព័ត៌មានចុះផ្សាយដោយ សារព័ត៌មានបរទេសស្ដីពីការដែលស្ថាប័ននីតិប្រតិបត្តិច្បាប់សមុទ្ររបស់ម៉ាឡេស៊ីបានដេញតាមនាវានេសាទរបស់វៀតណាមហើយធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំ របស់ក្រសួងការបរទេស បន្ទាប់ពីទទួលដំណឹងស្ដីពីព័ត៌មានពោលខាងលើ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានទាក់ទងភ្លាមៗជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់និងស្រាយបំភ្លឺរឿងហេតុនេះ។ យោងតាមព័ត៌មានដំបូងពីភាគីម៉ាឡេស៊ីថា នាថ្ងៃទី១៦ សីហា នៅតំបន់ នាយសមុទ្រនៃរដ្ឋ Kelantan (ម៉ាឡេស៊ី) បានកើតមានករណីប៉ះពាល់គ្នារវាងស្ថាប័ននីតិប្រត្តិបត្តិច្បាប់សមុទ្រម៉ាឡេស៊ីជាមួយនាវានេសាទ២គ្រឿង របស់វៀត ណាម ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់បានស្លាប់។ នាវានេសាទទាំងពីររួមជាមួយអ្នកនេសាទនៅសេសល់កំពុងត្រូវភាគីម៉ាឡេស៊ីចាប់ខ្លួន ដោយការចោទប្រកាន់ពីអំពើនេសាទដោយខុសច្បាប់នៅក្នុងតំបន់សមុទ្ររបស់ ម៉ាឡេស៊ី។

ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងហេតុដ៏ធ្ងន់ធ្ងរនេះ ហើយសំណូមពរឲ្យភាគីម៉ាឡេស៊ីធ្វើការផ្ទៀងផ្ទាត់ ស៊ើបអង្កេតឲ្យបានច្បាស់លាស់និងធ្វើចំណាត់ការយ៉ាងតឹងរឹង បុគ្គលិករដ្ឋការដែលធ្វើឲ្យអ្នកនេសាទ វៀតណាមស្លាប់ ក៏ដូចជាប្រព្រឹត្តិដោយ មនុស្សធម៌ជាមួយអ្នកនេសាទនិងនាវានេសាទវៀតណាមផងដែរ។ ក្រសួង ការបរទេសបានបញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីផ្ដោតការយកចិត្តទុកដាក់ដល់រឿងហេតុនេះ ហើយសំណូមពរឲ្យស្ថាប័នមាន សមត្ថកិច្ចរបស់ម៉ាឡេស៊ីផ្ដល់ព័ត៌មានលម្អិតស្ដីពីរឿងហេតុ រៀបចំដំណើរទៅសាកសួរសុខទុក្ខក្រុមអ្នកនេសាទដែលកំពុងត្រូវចាប់ខ្លួន ក៏ដូចជា អនុវត្តវិធានការគាំពារពលរដ្ឋចំពោះអ្នកនេសាទដែលបានស្លាប់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ