18/07/2017 10:42 GMT+7 Email Print Like 0

វៀតណាមកាន់តែធានានិងពង្រីកសិទិ្ធស៊ីវិលនិងសិទ្ធិនយោបាយរបស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ


 ទិដ្ឋភាពនៃសិក្ខាសាលា  

វៀតណាមកំពុង​ប្រមូលផ្តុំអនុវត្តការងារជាច្រើន សំដៅលើកកំពស់ថែមទៀត ប្រសិទ្ធិភាព​នៃការ​ចូល​រួម​សន្ធិសញ្ញា​​អន្តរជាតិ​ ស្តីពី សិទ្ធិស៊ីវិលនិង​សិទ្ធិនយោបាយ​ (ហៅ កាត់ថា សន្ធិសញ្ញា ICCPR)
 
ជាពិសេស ​គឺកាន់តែធានានិងពង្រីករាល់សិទ្ធិសីវិល និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ រួមចំណែក​ទៅក្នុង​ការ​អភិវឌ្ឍ៍​រួម​របស់ប្រទេសជាតិ។​ នេះជាខ្លឹមសារស្នូល ដែលបានលើក​យកមកពិភាក្សា​នៅក្នុ​ងសិក្ខាសា​លា ពិគ្រោះ​​​យោបល់​ស្តីពីរបាយ​ការណ៍​ជាតិ ​ប្រតិបត្តិសន្ធិសញ្ញាអន្តរជាតិ អំពីសិទ្ធិ ស៊ីវិលនិងសិទ្ធិនយោបាយ​ ដោយ​ក្រ​សួង​​យុត្តិធម៌​រៀបចំឡើង​នាព្រឹកថ្ងៃ​ទី១៧ខែកក្កដា​ នៅទីក្រុងហូជីមិញ​។ បទអន្តរាគមន៍​ដែលបានបង្ហាញ​នៅក្នុង​សិក្ខាសាលា​នេះ គឺអះ អាងនូវគោលមាគ៌ាមុន​ ក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ​វៀតណាម​ គឺជានិច្ច​កាល យកមនុស្សជា​មជ្ឈមណ្ឌលនៃបណ្តាគោល​នយោបាយសេដ្ឋកិច្ច-សង្គម។​ ចាប់តាំ​ង ពីចូល​រួមសន្ធិសញ្ញា​អន្តរជាតិ​​នេះ ក្រម​ច្បាប់ជាច្រើ​នរបស់វៀត​ណាមទាក់ទិននឹង សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋគឺតែងតែបានធ្វើវិសោធ​នកម្ម បំពេញបន្ថែម​ឬផ្សព្វផ្សាយ​ជា សាធារណៈ តាមនោះការពារល្អជា​ងបណ្តាសិទ្ធិ​ស៊ីវិលនិងសិទ្ធិ​នយោបាយ របស់ប្រ​ជាជន​។ លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​វៀតណាម​បាន​ឲ្យដឹង​ថា៖​
 
“យោង​តាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ដែលបានផ្ស​ព្វផ្សាយនោះ គឺក្រមច្បាប់ជា ច្រើនបន្ទាប់មក ដូចជា ច្បាប់ពា​ក់ព័ន្ធ​នឹង​បែបបទនីតិ​វិធីនៅតុលាការ ស្ថាប័ន និង​ បណ្តាច្បាប់ពាក់ព័ន្ធដល់​សិទ្ធិធ្វើ​អាជីវកម្ម ច្បាប់​អាពាហ៍​ពិពាហ៍​​​ ឬ​ ច្បាប់អត្រានុកូលដ្ឋាន គឺសុទ្ធតែដើរតាម​និន្នាការរួម នោះគឺកាន់​​តែប្រគល់​សិទ្ធិស៊ីវិល និងសិទ្ធិន​យោបាយ​​ សម្រាប់​ប្រជាជនពីមួយ​ថ្ងៃទៅ​​មួយថ្ងៃ។ ទន្ទឹម​ជាមួយគ្នានោះ ធានារាល់ល​ក្ខណៈ​ល្អ ដើម្បី​ប្រជាជន​អាច​​អនុវត្ត​សិទ្ធិទាំងអស់នេះ​យ៉ាងងាយស្រួ​លបំផុ​ត”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ