13/01/2016 09:48 GMT+7 Email Print Like 0

វៀតណាមកសាងរូបសណ្ឋានសហករណ៍បែបថ្មីក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សហភាពសហករណ៍ បានរៀបចំសន្និសីទអនុវត្តការ​ប្រឡង ស្តីពី “ស្វែង​យល់​ប្រភេទ​រួបសណ្ឋាន​សហករបែបថ្មី​មួយចំនួន”។ ការប្រឡង​នេះគឺសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយនូវរូបសណ្ឋាន​សហករ សហភាព​សហ​ករណ៍គំរូ ដែលដំណើរការសកម្មភាពប្រកបដោយប្រសិទ្ធិភាព រួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សមូហភាព​ និងអភិវឌ្ឍប្រទេសជាតិ។ មុខសញ្ញា​ចូលរួមការប្រឡងនេះ​ជាអង្គការ បុគ្គល​ជាជន​វៀត​ណាម​ដែល​កំពុង​រស់​នៅក្នុង និងក្រៅប្រទេសរួមទាំង អង្គការនិងបុគ្គលជាជនបរទេស ដែលកំពុងអនុវត្ត​សកម្ម ភាព​ស្រប​ច្បាប់​នៅ​វៀត​ណាម។ លោក Vo Kim Cự ប្រធាន​សហភាពសហករណ៍​វៀតណាម និងជាប្រធាន គណៈចាត់​តាំង​ការ​​ប្រឡង​​នេះបាន​ឲ្យដឹងថា៖

​“វៀតណាមកំពុងធ្វើសមាហរណកម្ម យ៉ាងស៊ីជម្រៅចូលក្នុងតំបន់ និងអន្តរជាតិ។ នៅពេល​ចូលរួម​សមាហរណ​កម្ម​នេះ ឱកាស​និងការសាកល្បងចំពោះ​វិស័យសេដ្ឋកិច្ច​សមូហភាព ជាពិសេសគឺសហករណ៍គឺធំធេងណាស់។ វៀត​ណាម​គ​​ប្បី​ផ្សព្វផ្សាយ ដើម្បីមនុស្សគ្រប់ រូប​យល់​ច្បាស់​អំពី​សហករណ៍​បែប​ថ្មី។ នោះគឺ​រូប​សណ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ មានគុណ​ភាព និងមានផលប្រ​យោជន៍រួម។” ការប្រឡងនេះប្រព្រឹត្តទៅដល់ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ